CamNews

ព័ត៌មានអន្តរជាតិ 

សេដ្ឋី Buffett បរិច្ចាក ប្រាក់សរុប ជិត ៣ ពាន់លាន ដល់មូលនិធិ សប្បុរសធម៌ សេដ្ឋី Bill Gates

ព័ត៌មានអន្តរជាតិ ៖ បើតាមសេចក្តីរាយការណ៍ គូសបញ្ជាក់អោយដឹងថា ថ្ងៃច័ន្ទ​ដើមសប្តាហ៍នេះ លោក Warren Buffett បេក្ខភាពសេដ្ឋី លំដាប់កំពូល លំដាប់ថ្នាក់ពិភពលោក បានបរិច្ចាក ប្រាក់ ផ្ទាល់ខ្លួន ក្នុងទំហំសាច់ប្រាក់ដល់ទៅ ២,៨៤ ពាន់លានដុល្លារ ( ប្រាក់ពីភាគហ៊ុនក្រុមហ៊ុន Berk​- shire Hathaway Inc ) ទៅមូលនិធិមនុស្សធម៌ Bill and Melinda Gates Foundation និងទៅកាន់ មូល និធិមនុស្សធម៌ ៤ គ្រួសារផ្សេងទៀត ខណៈ ការបរិច្ចាក ទ្រព្យ  សម្បត្តិផ្ទាល់ខ្លួន របស់លោក គឺ ជា ផ្នែកមួយ នៃគម្រោងសេដ្ឋីរូបនេះ ក្នុងការបរិច្ចាកចេញ អោយអស់នូវ ទ្រព្យសម្បត្តិរបស់លោក ។


ប្រភពបញ្ជាក់អោយដឹងថា ចិត្តសប្បុរស ក្នុងការបរិច្ចាក  ប្រាក់លើកនេះ គឺជាការបរិច្ចាកប្រចាំឆ្នាំ លើកទី ១០ ហើយ ពីលោក Buffett ។ គួររំឮកថា សេដ្ឋី    Buffett មានភាគហ៊ុនធំបំផុត និងច្រើន បំផុតនៅឯក្រុមហ៊ុន Berkshire Hathaway Inc   ( 20.64  million Class "B" ) ខណៈ តួរលេខ ផ្លូវ ការនៃការបរិច្ចាកសរុប ពីសំណាក់   សេដ្ឋី  លំដាប់កំពូលរូបនេះ កើនឡើងសរុបដល់ ២១,៥ ពាន់ លានដុល្លារសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា មូលនិធិ សប្បុរសធម៌ សេដ្ឋី Bill Gate The Gates Foundation នោះ គឺជាមូលនិធិ សប្បុរសធម៌ ដែលផ្តោតជាសំខាន់ទៅលើ ការបង្កើនគុណភាពអប់រំ គុណភាព សុខាភិបាល និង កាត់បន្ថយ គ្រោះទុរភក្ស ទទួលបានហ៊ុនសរុបដល់ទៅ ១៥,៧៦ លានដុល្លារ ស្មើនឹង ៧៦ % នៃ កញ្ជប់ថវិការ បរិច្ចាកសរុប ២,៨៤ ពាន់លានដុល្លារ ខណៈប្រាក់បរិច្ចាកមួយចំនួនផ្សេងទៀត ត្រូវ បានបរិច្ចាកដល់មូលនិធិ Susan Thompson Buffett Foundation, the Howard G. Buffett, Sh - erwood និង មូលនិធិ NoVo Foundations ជាដើម ។

គួររំឮកថា សេដ្ឋី Buffett វ័យ  ៨៤ ឆ្នាំ បច្ចុប្បន្នភាព  ជាម្ចាស់ភាគហ៊ុន ១៨,៨ ភាគរយ ប្រចាំក្រុម ហ៊ុន Berkshire ។ ថ្ងៃច័ន្ទ  ដើមសប្តាហ៍នេះ ទស្សនាវដ្តី Forbes ធ្វើការប៉ាន់ប្រមាណអោយដឹងថា ប្រាក់សរុប លោក Buffett  មាន  ដល់    ទៅ ៦៤ ពាន់លានដុល្លារ ចំណាត់ថ្នាក់លេខ ៤ លើពិភព លោក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Int news World news Breking news Unt news Obama US USA Bill Gate Billionaire