CamNews

កីឡាអន្តរជាតិ 

Man City គ្រោងនឹងបោះទុនទឹកប្រាក់ប្រចាំសប្ដាហ៍ដល់ទៅ ៨០០០០០ ផោន ដល់ Messi

ព័ត៌មានកីឡា៖ យោងតាមគេហទំព័រអន្ដរជាតិឈ្មោះ thesun បានចុះផ្សាយឲ្យដឹងថា ខ្សែប្រយុទ្ធជម្រើស ជាតិ អាហ្ស៊ង់ទីនដ៏មុតស្រួច ដែលលេងឲ្យក្លឹប Barcelona បានគ្រោងនឹងសម្រេចចិត្ដផ្ទេរទៅកាន់ ក្លឹបធំនៅទឹកដី អង់គ្លេស​ដែល ហ៊ានបោះទុនលើកីឡាករ ដល់ទៅទឹកប្រាក់ប្រចាំសប្ដាហ៍​ចំនួន ៨០០០០០ ផោន ។ 

រយៈពេលកន្លងមក ក៏ធ្លាប់មានដំណឹងបានលេចឮជាច្រើនដងមកហើយ ថា កីឡាករ​ Messi បានគ្រោងនឹង​ចាកចេញ ពីទឹកដីអេស្ប៉ាញ មកកាន់អង់គ្លេសវិញ ព្រោះទាក់ទងនឹងបញ្ហាប្រាក់ពន្ធប្រចាំឆ្នាំ ហើយក្រោយ​មកទៀត ស្ដីទីកីឡាករ ក៏បានជួបពិភាក្សាជាមួយក្លឹប​ Man City ដើម្បីជជែកគ្នាពីតម្លៃ និងទឹកប្រាក់ ដែល​ការរំពឹងទុករបស់លោក ទាមទាដល់ទៅ ៤០ លានផោន ប្រចាំឆ្នាំ ។ 

Man City ត្រូវបានជម្រុញលើកទឹកចិត្ដឲ្យផ្ទេរយកកីឡាករ Messi ខណៈដែលកីឡាករផ្ទាល់ក៏មានបំណង​បញ្ចប់រដូវកាល រយៈពេល ១១ឆ្នាំក្នុងទឹកដី Barcelona ជាមួយនឹងទឹកប្រាក់ប្រចាំសប្ដាហ៍តែ ៥០០០០០ ផោន ។ ហើយម្យ៉ាងវិញទៀត តម្លៃខ្លួន Messi ក៏ត្រូវបានដឹងច្បាស់ហើយដែរគឺ ២៥០ លានផោន ដោយ​ចែកភាគរយទៅឲ្យកីឡាករ ក្លឹប​នឹង​ផ្ដល់ ១២០ លានផោនដល់កីឡាករ។ 

Barcelona ត្រូវបាន គេដឹងថា ក្លឹប មានឱកាសជ្រើសតាំង​កីឡាករខ្សែប្រយុទ្ធ២​ រូប ផ្សេងទៀត ដែលមានសមត្ថភាព មិនចាញ់ Messi នោះទេ Neymar និង Luis Suarez ដែលអ្នកទាំងពីរ មួយពេលចុងក្រោយនេះ ពិតជាធ្វើបានល្អ ច្រើនខណៈដែល Messi កំពុងតែមានរបួសជើង ហើយក្លឹប ស្ថិតក្រោមការប្រយុទ្ធរបស់អ្នក​ទាំងពីរនៅតែរក្សាតំណែងលើកំពូលតារាង ដដែល​។ 

គូសបញ្ជាក់ផងដែរថា មួយការប្រកួត ចុងក្រោយប៉ះជាមួយ ក្លឹប Real Madrid ក្នុងព្រឹត្ដិការណ៍ El Clasico ក្លឹប Barcelona បំបាក់ម្ចាស់ផ្ទះដោយជោគជ័យក្នុងលទ្ធផលពិន្ទុ ៤-០ ខណៈវត្ដមាន Messi ចាប់ពី​នាទីទី ៥៧ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ thesun


Tags: Sport News Man City Messi