CamNews

យល់ដឹង 

អាថ៌កំបាំង​នៃជោគជ័យ​ សេដ្ឋីទាំង៥០០នាក់

សេចក្តីប្រាថ្នាចង់បានទ្រព្យសម្បត្តិច្រើន តែងកើតមានក្នុង សន្តានចិត្តមនុស្សលោក តាំងពីកំណើត មកម្ល៉េះ (ស្រីហិតោបទេស) ។ សួរថាធ្វើដូចម្តេច ទើបក្លាយជាអ្នកមាន?

នេះជាសំណួរដែលមនុស្ស ទូទៅចោទសួរជានិច្ច ។ ណាប៉ូឡេអុងហៀល (Napoleon Hill) ដែលជាអ្នក និពន្ធសៀវភៅដ៏ល្បីល្បាញ ដែលមានចំណងជើងថា "សញ្ជឹងគិត រួចក្លាយជាអ្នកមាន Think and Grow Rich" បាន ចំណាយពេលស្រាវជ្រាវ អស់រាប់ឆ្នាំទៅលើកំពូល អ្នកមានទាំង ៥០០ នាក់នៅអាមេរិក ដើម្បីស្រាយចំងល់ ថាអ្វីទៅជាកត្តាចំបង ដែលនាំឲ្យមនុស្សក្លាយជាអ្នកមាន ។

លោករកឃើញថាអ្នកមានទាំង ៥០០ នាក់នោះ មានចំនុចរួមមួយគឺ សំលឹងមើលអនាគត ដោយភាពវិជ្ជមាន ។ ពួកគេគិតថាអ្វីៗ អាចសម្រេចទៅបាន តាមការចង់បាន ។ តាមរយៈរបកគំហើញ នេះសៀវភៅមួយក្បាល ដ៏មានតម្លៃខាងលើបាន បោះពុម្ព ផ្សាយនិងលក់ដាច់ បំផុតក្នុងពិភពលោក ។ ក្រោយៗមកមានមនុស្ស មិនតិចទេដែលបានក្លាយ ជាអ្នកមានដោយសារ អនុវត្តតាមវិធីសាស្ត្រ របស់ណាប៉ូឡេអុងហៀល ។

ក្នុងសៀវភៅ សញ្ជឹងគិត រួចក្លាយជាអ្នកមាន ផ្តោតជាសំខាន់ លើការកែប្រែផ្នត់គំនិតខាងក្នុង ឲ្យមានភាពប្រាកដ ប្រជាអំពីទំហំទឹកប្រាក់ ដែលមនុស្សម្នាក់ៗ ប្រាថ្នាចង់បាន ក្នុងមួយឆាកជីវិតនេះ រួចហើយតម្កល់ចិត្ត រំលឹកជារៀងរាល់ថ្ងៃ អំពីក្តីប្រាថ្នានេះ ។ កាលណាចិត្តខាងក្នុងរឹងមាំ ច្បាស់លាស់ អំពីទឹកប្រាក់ដែលខ្លួន ប្រាថ្នាចង់បានហើយ នោះវានឹងស្តែងអានុភាព ទាក់ទាញបង្កើតឲ្យលេច ជារូបរាងឡើងនៅ ពិភពខាងក្រៅ ។

"ចង់ក្លាយជាអ្នកមាន ចូរកែប្រែផ្នត់គំនិតរបស់អ្នក" ណាប៉ូឡេអុងហៀល ៕

ស្រាវជ្រាវប្រែសម្រួលដោយ salarean.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news