CamNews

តារា 

ការពិតចឹងសោះ! បានជា នាយព្រែក ស្រែករកគូដណ្តឹង និងអនាគតបងថ្លៃ ជាបន្ទាន់សម្បើមម្ល៉េះ!

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះពិធីករ រូបសង្ហា នាយ ព្រែក បានបង្ហោះសារសុីអារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ៊្វេសប៊ុក ហើយធ្វើឲ្យក្រុមអ្នកនិយមលេងអិនធឺណិត បង្កការភ្ញាក់ផ្អើលទៅតាមនឹងដែរ បន្ទាប់នាយព្រែក ស្រែករកគូដណ្តឹង និងអនាគតបងថ្លៃ ជាបន្ទាប់ ។ 

ក្នុងនោះផងដែរនាយព្រែកបានលើកឡើងថា "ចង់និយាយថាមនុស្សដែលធ្លាប់ក្បែរទាំងពីរបានឃ្លាតឆ្ងាយពីខ្ងុំទៅដើរលេងអស់ហើយ ទីមួយបងស្រីសំណប់ចិត្តបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប្រត្តិសាស្រ្តខេត្តសៀមរាប ទីពីរគឺស្នេហាបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ភាគនីរតីគឺខេត្តកំពត មួយៗសប្បាយអរអត់ខ្វល់ពីអ្នកនៅAlone Aloneសោះ។ ចុងក្រោយចង់និយាយថា វិលវិញមកស្នេហ៏ស្នង ខ្ងុំនឹងអ្នកណាស់៕ សង្ឃឹមថាម្ចាស់សាមីខ្លួននឹងឆាប់ចូលខ្លួនមកបំភ្លឺនៅភ្នំពេញជាបន្ទាន់ព្រោះបុរសម្នាក់នេះនឹកណាស់"។

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា នេះគឺជាគ្រាន់តែជាសារនិយាយលេងរបស់ពិធីករវ័យក្មេងរូបនេះតែប៉ុណ្ណោះ ដោយសារក្នុងសារទាំងនេះបានបង្កាប់នូវពាក្យផ្លូវការជាច្រើនធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង នឹកស្មានតែមានរឿងអ្វីកើតឡើង តែតាមការគ្រាន់តែជាការលេងសើចទេ ៕


       អនាគតបងថ្លៃ(ឆ្វេង) គូដណ្តឹងនាយព្រែក(កណ្តាល) និង នាយព្រែក(ស្តាំ)







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Mr prek Mak sensonita