(វេណេហ្ស៊ុយអេឡា)៖ ពិតជាបង្កការភ្ញាក់ផ្អើលណាស់ ដែលស្ថានីយទូរទស្សន៍មួយ នៅប្រទេស វេណេហ្ស៊ុយអេឡា បានបង្ហាញកម្មវិធី បង្រៀនភាសាអង់គ្លេស ដ៏ថ្មីស្រឡាងមួយ ឲ្យទស្សនិកជនបានឃើញ ដោយគ្រូបង្រៀនសុទ្ធតែអាក្រាតកាយ។
អ្នកគ្រូបង្រៀនភាសាអង់គ្លេស បាននិយាយថា ការបង្រៀនដោយអាក្រាតនេះ អាចធ្វើឲ្យកូនសិស្សទាំងឡាយ ដែលជាជនជាតិអេស្ប៉ាញ រៀនអង់គ្លេសឆាប់ចាប់បាន ហើយវាជាកម្មវិធីមួយរៀបចំ ដោយក្រុមហ៊ុន DLN ដោយគេប្រកាសថា មនុស្សជាច្រើនអាចរៀនភាសាអង់គ្លេស ពីឥលូវនេះទៅដោយមានអ្នកគ្រូៗ បង្រៀនទាំងវេយ្យាករណ៍ និងពាក្យពេចន៍ផ្សេងៗ ហើយអ្វីដែលប្លែកនោះ គឺពួក គេបង្រៀន ដោយមិនស្លៀកពាក់ឡើយ និងបន្ទាប់ពីបញ្ចប់ការសិក្សា កូនសិស្សម្នាក់ៗនឹងទទួលបាន លិខិតបញ្ជាក់ការសិក្សាផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី