CamNews

ប្លែកៗ 

រកឃើញ"សត្វចម្លែក" ដ៏អាថ៌កំបាំងនៅ Norway

ថ្មីៗនេះ បុរសបីនាក់ក្នុងពេលធ្វើដំណើរកំសាន្តនៅឯបឹង Hornindalsvatnet ប្រទេស
Norway
បានប្រទះឃើញសត្វចម្លែកមួយ បង្ហាញខ្លួននៅលើផ្ទៃទឹកបឹង។ រូបភាព"សត្វ
ចម្លែក" នេះថត
ដោយកាមេរ៉ាទូរស័ព្ទដៃរបស់បុរសម្នាក់ក្នុងចំណោមបីនាក់នេះ បង្កឲ្យ
មានការភ្ញាក់ផ្អើលរយះ
ពេលកន្លងទៅថ្មីៗនេះ។

តាមរូបភាពបានឲ្យឃើញថា ផ្នែកខាងលើពីររបស់សត្វចម្លែកនោះ បានលេចឡើងនៅលើផ្ទៃទឹក។
តាមសំដីរៀបរាប់របស់បុរសទាំងបីនាក់(លោក Andreas Solvik, Finn Nyhammer និង Otterdal Arvid)
ថា សត្វដែលនិយាយខាងលើនេះ លទ្ធភាពច្រើន អាចជាពស់សមុទ្រដ៏ធំមួយដែលរស់នៅយូរឆ្នាំនៅ
ក្នុងបឹង Hornindalsvatnet នេះ។

លោក Andreas Solvik បាននិយាយថា: “ពួកខ្ញុំបានឃើញដោយចៃដន្យនូវរូបរាងជារង្វង់មូលៗ និង
មានកន្ទុយនៅខាងក្រោយ ពេលនោះផ្ទៃទឹកមានចលនា។ គ្មានអ្វីត្រូវសង្ស័យឡើយ វាគឺជាសត្វពស់
សមុទ្រ”។ គាត់បានបន្ថែមថា បើទោះជាបានរស់នៅក្បែរបឹងនេះអស់រយះពេល 50ឆ្នាំហើយក៏ដោយ
ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលគាត់បានឃើញទិដ្ឋភាពបែបនេះ។

 

សត្វចម្លែកដែលគេសន្និដ្ឋានថា ជាពស់សមុទ្របង្ហាញខ្លួននៅបឹង Hornindalsvatnet, Norway

នេះមិនមែនជាលើកទីមួយទេ ដែលមានលេចលឺដំណឹងពីសត្វពស់សមុទ្ររស់នៅបាតបឹងនេះ។ ព័ត៌-
មានបានឲ្យដឹងថា បឹង Hornindalsvatnet មានជម្រៅ 514m គឺជាបឹងដែលមានជម្រៅជ្រៅជាងគេនៅ
អឺរ៉ុប។ លោក Andreas បាននិយាយបន្តទៀតថា: “ពួកខ្ញុំបានបន្ថែមល្បឿនជិះចម្ងាយ 70mទៅមុខ
ទៀតដើម្បីទៅឲ្យកៀកកន្លែងពស់នោះ ប៉ុន្តែពេលទៅដល់នៅសល់តែរលកតូចៗ។ ខ្ញុំប្រាកដណាស់
ថាវាជាពស់សមុទ្រ មិនមែនជាសត្វអន្ទង់ រឺខ្សែកាបបង្កប់ក្រោមដីឡើយ”៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: sea monster sea snake Norway Hornindalsvatnet lake unbelievable strange