(បរទេស)៖ មនុស្សជាច្រើន បច្ចុប្បន្ននេះតែងតែនិយមថតរូប ដោយខ្លួនឯងជាលក្ខណៈ selfie ហើយយើងធ្លាប់តែឃើញ ពួកគេភាគច្រើននាំគ្នាកាន់ ទូរស័ព្ទដៃថតរូប តែអ្វីដែលចម្លែក នៅពេលនេះយើងបែរជាប្រទះឃើញ បុរសក្នុងរូបភាពទាំងនេះ ថតរូប selfie ដោយប្រើ Macbook ឬដែលយើងហៅថា កុំព្យូទ័រលេបថប់ទៅវិញ។
ដងថតរូប selfie ដ៏ធំបែបនេះ ត្រូវបានអ្នកខ្លះនិយាយថា មនុស្សដែលបង្កើតដងប្រភេទនេះ ប្រើជាមួយ Macbook អាចជាប្រភេទមនុស្សពាក់ព័ន្ធ នឹងបទឧក្រិដ្ឋក៏មាន រីឯអ្នកខ្លះទៀត បង្កើតវាឡើងក្នុងលក្ខណៈ ថតរូបលេងធម្មតាប៉ុណ្ណោះ។ តែទោះយ៉ាងណា ក៏ភាគច្រើនគេគ្មានគំនិតបង្កើត ដងថតរូប selfie ដ៏ធំបែបនេះ សម្រាប់លក់ជាទូទៅឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី