CamNews

គ្រោះថ្នាក់ 

Selfie ទៀតហើយ! នារីទេសចរ​វ័យ​ក្មេង​ម្នាក់​ រអិល​ធ្លាក់​ពី​លើ​ច្រាំង​ថ្ម​ស្លាប់ ខណៈ​កំពុង​ថត​រូប

ន័រវេស៖ ហេតុការណ៍ដ៏តក់ស្លុតបានកើតឡើង មួយករណីទៀតហើយ ព្រោះតែការចូលចិត្តថតរូបខ្លួនឯង (Selfie) របស់ ក្រុមយុវវ័យបានធ្វើឲ្យ នារីវ័យក្មេងជនជាតិអូស្ត្រាលីម្នាក់ ត្រូវស្លាប់យ៉ាងអណោចអធម ខណៈដែលនាងធ្វើដំណើរ ទេសចរណ៍មកកាន់ប្រទេសន័រវេស ប៉ុន្តែបែរជាយកឆ្អឹងមកចោលនៅទីនោះទៅវិញ ។

ប៉ូលិសន័រវេសនិយាយថា នារីរងគ្រោះ គឺជានិស្សិតម្នាក់អាយុ២៤ឆ្នាំឈ្មោះ Kristi Kafcaloudis នៅថ្ងៃកើតហេតុ នាង បានទៅទេសចរណ៍ នៅលើភ្នំមួយស្ថិតនៅតំបន់ Trolltunga ហើយក៏ស្រាប់តែរអិលជើងធ្លាក់ពីច្រាំងថ្មតែម្តង គ្រាដែលកំពុងឈរថតរូបខ្លួនឯង ។

សាក្សីជាច្រើនបានឃើញហេតុការណ៍នេះ បានសម្តែងអារម្មណ៍រន្ធត់ចិត្តគ្រប់គ្នា ដោយមិននឹកស្មានថា និស្សិតស្រីដ៏ ស្រស់ស្អាតម្នាក់បែរ ជាមកទេសចរណ៍ក្រៅប្រទេស ហើយត្រូវបាត់បង់ជីវិតយ៉ាងអណោចអធមបែបនេះទេ ។

ប៉ូលិសបានឲ្យដឹងថា Kafcaloudis រស់នៅក្នុងទីក្រុងមែលប៊ន ហើយបច្ចុប្បន្ននាងគឺជានិស្សិតឆ្នាំទី១ ផ្នែកសិល្បៈ និងវិទ្យាសាស្ត្រនៅឯ សាកលវិទ្យាល័យ Bergen ប្រទេសអូស្រ្តាលី ប៉ុន្តែគួរឲ្យស្តាយដែលនិស្សិតស្រីរូបនេះ បានលាចាកលោកទៅហើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Norway Selfie