CamNews

យល់ដឹង 

មន្ទីរពេទ្យ កុមារ ស្នើឲ្យពលរដ្ឋគ្រប់គ្នា ប្រញាប់ទៅ បរិច្ចាក "លាមកសុខភាពល្អ" ជាបន្ទាន់

យល់ដឹង ៖ មន្ទីរពេទ្យមួយកន្លែង ពីទីក្រុង សៀងហៃ​ ប្រទេសចិន បាននាំឲ្យបណ្តាសារព័ត៌មានក្នុង ស្រុក នាពេលថ្មីៗនេះ មានភាពភ្ញាក់ផ្អើលជាខ្លាំងទៅនឹងសំណើដ៏ចម្លែករបស់ខ្លួន ។ ជាការពិត នៅ ក្នុងសេចក្តីប្រកាស កាលពីអំឡុងខែកុម្ភៈ កន្លងទៅនេះ មន្ទីរពេទ្យកុមារ ពីទីក្រុងសៀងហៃប្រទេស ចិន ឬ Shanghai Children's Hospital បានលើកទឹកចិត្ត ឲ្យពលរដ្ឋក្នុង ស្រុកដែលមានសុខភាពល្អ មេត្តាជួយបរិច្ចាក លាមករបស់ពួកគេ។ ចួរកុំព្រួយបារម្ភ ភាគី  ខាងមន្ទីរពេទ្យ  គឺនាំមកនូវហេតុផល ល្អសម្រាប់ការចង់បាន លាមក ពីអ្នកបរិច្ចាក ។


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា លាមករបស់អ្នកដែលបានបរិច្ចាកនោះ នឹងនាំទៅធ្វើការសិក្សា ស្រាវជ្រាវ នៅឯ Fecal Microbiota Transplant (FMT) ដែលជាដំណើរការ នៃការនាំយក អតិសុខម កាយល្អ ពីលាមក ពលរដ្ឋ ក្នុងស្រុក  ដែលមានសុខភាពល្អ រួចធ្វើ ការ  ផ្សាំទៅនឹងអ្នកជម្ងឺណាមួយ ដែល ទទួលរងនូវជម្ងឺពោះវៀន និងជម្ងឺប្រព័ន្ធរំលាយអាហារ។  វេជ្ជបណ្ឌិត ពីមន្ទីរពេទ្យខាងលើ ឲ្យ ដឹងថា ពួកគេទទួលបន្ទុកព្យាបាលក្មេងៗអស់រយៈពេលជាង   ២ឆ្នាំមកហើយ ជាមួយនឹងវិធីសាស្រ្ត ខាងលើ ប៉ុន្តែដោយហេតុផល កង្វះខាតការផ្គត់ផ្គង់ ក៏បានស្នើជំនួយពីពលរដ្ឋក្នុងស្រុកផ្ទាល់តែម្តង


ប្រសិនជាពលរដ្ឋក្នុងស្រុក    ណាមួយ  មាន ចំ ណាប់អារម្មណ៍នៅក្នុងការបរិច្ចាក ត្រូវតែមានអាយុ ចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ និងមាន ដំណើរទៀងទាត់ នៃការ បញ្ចេញ កាកសំណល់ (លាមក) ។ មិន ត្រឹមតែប៉ុណ្ណោះ ត្រូវតែទទួលយកនិតិវិធី ត្រួតពិនិត្យសុខភាពពីខាងវេជ្ជបណ្ឌិតជាមុនសិន។លាមក ដែលត្រូវបរិច្ចាកត្រូវមានចន្លោះពី ១០​ ទៅ ១៥ដងក្នុងមួយខែ។ អ្នកបរិច្ចាកត្រូវនាំយក លាមករបស់ ពួកគេឲ្យខាងមន្ទីរពេទ្យរយៈពេល ២ ម៉ោងក្រោយ ពីបន្ទោបង់ ។ ដូច្នេះ លាមករបស់នាង លែងឥត បានការទៀតហើយ ពេលនេះសូម្បីតែលាមកក៏ មានតម្លៃដែរ ។ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា អ្នកបរិច្ចាកលាមកនឹងទទួលបាន  ប្រាក់ប្រមាណ ២០០ យ័ន សម្រាប់ការចំណាយទៅ លើថ្លៃការធ្វើដំណើរ ៕

ប្រែសម្រួល ៖ តារា

ប្រភព ៖ chinaexpats


Tags: china poop science