គ្រោះថ្នាក់ ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅប្រទេសប៉ាគីស្ថាន គឺបុរសម្នាក់បានចាក់សាំងដុតមិត្តស្រីទាំងរស់ បន្ទាប់ពីខឹងនារីជាមិត្តស្រី បដិសេធសំណើសុំរៀបការរបស់ខ្លួន ។
ជនដៃដល់មានអាយុ២៤ឆ្នាំឈ្មោះ Latif Ahmed ត្រូវបានប៉ូលិសចោទប្រកាន់ថា គេបានសម្លាប់មិត្តស្រីអាយុ២០ឆ្នាំ ឈ្មោះ Sonia Bibi ក្រោយពីអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែថ្មីៗនេះ Bibi ចង់ផ្តាច់ ទំនាក់ទំនងជាមួយ Ahmed ។
ទោះជាយ៉ាងណា Ahmed មិនចង់ធ្វើបែបនេះទេ ហើយគេក៏នឹកឃើញស្នើសុំមិត្តស្រីរូបនេះរៀបការ ប៉ុន្តែបែរជាត្រូវខក ចិត្តព្រោះ Bibi បដិសេធធ្វើឲ្យបុរសជាសង្សារផ្ទុះកំហឹងក៏ទាញដបសាំងចាក់ស្រោច រួចដុតនាងតែម្តង បណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះរាងកាយ Bibi រលាកប្រមាណ៥០ភាគរយ ហើយនាងក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Nishta ស្ថិតក្នុងទីក្រុង Multan ផងដែរ ។
ពីដំបូងក្រុមគ្រូពេទ្យជឿថា Bibi នៅមានជីវិតរស់ ព្រោះតែរបួសមិនសមជាធ្ងន់ធ្ងរទេ ប៉ុន្តែផ្ទុយពីការគិតរបស់គ្រូពេទ្យគឺ Bibi បែរជាស្លាប់យ៉ាង អណោចអធម ព្រោះតែរបួសឆ្លងមេរោគខ្លាំង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល