មានរឿងចម្លែកមួយបានកើតឡើង នៅឯសាធារណរដ្ឋឆែក ខណៈពេលដែលមាន
នារីអាយុ២១ ឆ្នាំម្នាក់បានឡើងលើបង្គោលភ្លើង។
នារីមា្នក់នោះ បានឡើងតោងបង្គោល ដែលមានកំពស់ដល់ទៅ ៤០ ហ្វឺត ពីផ្ទៃដីហើយនាង
ឡើងលើនោះក្នុងគោលបំណងយោងខ្លួននាងឆ្លងកាត់ទន្លេ Morava នៅក្នុងទ្វីបអឺរ៉ុបនេះ។
បើតាមរបាយការណ៍ បានអោយដឹងថា ក្រុមភា្នក់ងារប៉ូលីសបានទៅដល់កន្លែងកើតហេតុ
ភ្លាមៗ និងជួយធ្វើអន្តរាគមន៏ ហើយបានចំណាយពេលដល់ទៅ ២ ម៉ោង ដើម្បីបញ្ជុះបញ្ជូល
អោយនារីរូបនោះចុះមកក្រោមវិញ។
មន្រ្តីប៉ូលីសម្នាក់មានឈ្មោះ Jan Macalikova បាននិយាយថា ៖ វាគឺជារឿងអាក្រក់មួយដែល
បានកើតឡើង ស្របពេលដែលនាងបានធ្វើបែបនេះ ដោយសារតែឥទ្ធិពលគ្រឿងញៀន
ហើយនាងមានគោលបំណងឆ្លងកាត់ទន្លេនោះ ដោយឡើងតោងបង្គោលខ្សែភ្លើងនេះឯង។
ក្រុមមន្រ្តីប៉ូលីសព្យាយាមជួយសង្រ្គោះនារីវ័យ ២១ ឆ្នាំរូបនោះ
មន្រ្តីប៉ូលីសម្នាក់នេះក៏បានបញ្ជាក់ផងដែរថា នារីនេះពិតជាមានសំណាងណាស់ ខណៈពេល
ដែលគេបានឡើងតោងបង្គោលភ្លើង ក្រោយមកមិនបណ្តាលដល់ថ្នាក់បាត់បង់ជីវិតនោះទេ
ក៏ដោយសារតែក្រុមមន្រ្តីប៉ូលីសបានចុះធ្វើអន្តរាគមន៏ភា្លមៗ។
គួរបញ្ជាក់ផងដែរថា នេះហើយជាមូលហេតុដែលបណ្តាលមកពីគ្រឿងញៀន ដូច្នេះ ខណៈ
ពេលនេះទំព័រ Camnews សូមណែនាំ ក៏ដូចជាផ្តល់នូវដំបូន្មានខ្លះៗ ដល់យុវវ័យទាំងអស់ត្រូវ
និយាយថាទេចំពោះគ្រឿងញៀន និងគ្រឿងស្រវឹង គួរយកពេលវេលាមានតម្លៃទាំងនោះមក
ធ្វើអ្វីដែលជាផលប្រយោជន៏សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទើបជាការល្អប្រសើរ៕
ដោយ ៖ មង្គល
ប្រភព ៖ redalertlive