CamNews

ជីវិត និងការងារ 

អាយុ ១៨ឆ្នាំ លក់​ដេញថ្លៃ ព្រហ្មចារិយ តម្លៃ៣ម៉ឺន​ដុល្លារ​ បាន​សម្រេច

នារី​វ័យក្មេង​ម្នាក់ អាយុ ១៨ឆ្នាំ ជនជាតិ​រុស្ស៊ី​ដែលមាន រហ័ស​នាម​ថា Shatuniha បាន​បង្ហោះ​ព័ត៌មាន លក់​ដេញថ្លៃ​ព្រហ្មចារិយ ក្នុងតម្លៃ​ដំបូង ៣ម៉ឺន​ដុល្លារ​អាមេរិក នៅលើ​គេហ​ទម​ព័រ ដេញថ្លៃ​មួយ។

ស្រី​ស្អាត Shatuniha បាន​ពណ៌នា​អំពី​ស្ថានភាព​របស់ “ផលិតផល” ថា “ថ្មី និង​មិនទាន់បាន​ប្រើប្រាស់” ។ ប្រភព​បានឱ្យដឹងថា នារី​រូបនេះ មកពី​តំបន់ Siberia ហើយ​ចង់​ទទួលបាន​ប្រាក់ មុនពេល​គេង​ជាមួយ​បុរស​ណា​ដែល​ដេញថ្លៃ​បានសម្រេច។

រូបថត​ដែល​ត្រូវបាន Shatuniha បង្ហោះ ក្នុង​ការ​លក់​​ដេញថ្លៃព្រហ្ម​ចារិយ

 

នារី​ដែលមាន​រហ័ស​នាម​ថា Shatuniha បាន​សរសេរ​ថា "ផលិត​ផល" របស់​នាង "ថ្មី និង​មិន​ទាន់​ប្រើ​ប្រាស់"

 

Shatuniha ឱ្យដឹងថា ៖ “នាង​ខ្ញុំ​កំពុង​ត្រូវ​ការប្រាក់ ដូច្នេះ ទើប​នាង​ខ្ញុំ​ចង់​លក់​របស់​មានតម្លៃ​ដែល​ខ្លួន​មាន។ ពិធី​ជួប​មុខ​គ្នា​នឹង​កើតឡើង​ក្នុងពេលឆាប់ៗ វា​ក៏​អាចជា​ថ្ងៃស្អែក ហើយ​ខ្ញុំ​នឹង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ឱ្យគេ​ពិនិត្យ​អំពី​ភាព​បរិសុទ្ធ​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​នឹង​ណាត់ជួប​អ្នក​ដែល​ចង់​ទិញ នៅ​សណ្ឋាគារ​មួយ ក្នុង​តំបន់​ទីលាន Predmostnaya ដោយមាន​យកទៅ​ជាមួយ នូវ​លិខិតបញ្ជាក់​ព្រហ្មចារិយ​ពី​មន្ទីរពេទ្យ និង​មនុស្ស​ម្នាក់ ដើម្បី​ទទួល​ប្រាក់ ចៀសវាង​ការបោកប្រាស់ ” ។

មនុស្ស​ម្នាក់ ត្រូវបាន​គេ​យល់ថា បាន​ចុះឈ្មោះ​ទិញ “ផលិតផល” នេះ​បានសម្រេច នោះ​គឺ​គណនី​ដែលមាន​ឈ្មោះ Evgenly Volnov ប៉ុន្ដែ​អត្ដ​សញ្ញាណ​របស់​មនុស្ស​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។

នគរ​បាល​ថា សកម្មភាព​ លក់​ដេញថ្លៃ​ព្រហ្មចារិយ​របស់​នារី​នេះ គឺជា​រឿង​ស្របច្បាប់


ភាគី​ខាង​នគរបាល បានដឹង​អំពី​ករណីនេះ ប៉ុន្ដែ​ពួកគេ​យល់ថា សកម្មភាព​លក់​ដេញថ្លៃ​របស់​នារី​ម្នាក់នេះ មិនបាន​បំពាន​លើ​មាត្រា​ច្បាប់​ណាមួយ​នោះទេ ដូច្នេះ គេ​មិនអាច​ចោទប្រកាន់​នាង​អំពី​បទល្មើស​អ្វីមួយ​នោះដែរ។ នគរបាល​ក៏បាន​ឱ្យដឹងថា មិនមាន​អ្នកណាម្នាក់ មាន​សិទ្ធិ​វាយតម្លៃ​អំពី​សីលធម៌​របស់​នារី​នេះ ដោយសារតែ​សកម្មភាព​របស់​នាង។

 

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

គូ​ស្នេហា “ដងទង់ និង​ផ្សិត​តឿ” ទាក់ទាញ​ចំណាប់អារម្មណ៍ ជាខ្លាំង​នៅ​ចិន

បារាំង​ចូលចិត្ត​សម្រាក ចិន​ចូលចិត្ត​​ធ្វើ​ការ

ខ្លោចចិត្ត! ស្ដ្រី​ម្នាក់​ត្រូវ​បង្ខំ​ឱ្យ​​រំលូតកូន ៦ខែ ព្រោះតែ​ច្បាប់



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព៖ Dailymail