CamNews

ជីវិត និងការងារ 

គូ​ស្នេហា “ដងទង់ និង​ផ្សិត​តឿ” ទាក់ទាញ​ចំណាប់អារម្មណ៍ ជាខ្លាំង​នៅ​ចិន

រឿងរ៉ាវ​នៃ​ក្ដី​ស្នេហ៍​របស់​ក​ម្លោះ​ក្រមុំ​មួយគូ មកពី​ប្រទេស​ចិន កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សាធារណជន​គ្រប់ទិសទី នៅក្នុង​បណ្ដាញ​អ៊ី​ន​ធើរ​ណិ​ត ដោយសារតែ​កម្ពស់​លើសខ្វះ​គ្នា​ដល់​ទៅ ៤៤ សង់ទីម៉ែត្រ។

រយៈកាល​កន្លងមក អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​នៅ​ចិន នាំគ្នា​ជជែក​អំពី​រឿងរ៉ាវ​ស្នេហា​របស់​បុរស និង​នារី​មួយគូ​ដែលមាន​កម្ពស់​ខុសគ្នា​ច្រើន និង​គួរឱ្យ​ស្រឡាញ់។ នារី​ជា​សង្សារ មាន​កម្ពស់ ១,៥៨ម៉ែត្រ ចំណែក​បុរស​ជា​សង្សារ មាន​កម្ពស់ ១,៩៣ម៉ែត្រ។ ភាពខុសគ្នា​ដ៏​ច្រើន​នៃ​កម្ពស់​នេះហើយ បានធ្វើឱ្យ​មនុស្ស​ភាគច្រើន សម្ដែង​ការចាប់អារម្មណ៍ និង​ពេញចិត្ត។
 
បណ្ដា​រូបថត​ដែល​បង្ហាញ​អំពី​សកម្មភាព​បណ្ដើរគ្នា លេង​សប្បាយ​ជាមួយគ្នា​របស់​ស្នេហា​មួយគូ​នេះ ត្រូវបាន​គេ​ស្វែងរក និង​ចែករំលែក​ជា​បន្ដបន្ទាប់ នៅលើ​បណ្ដាញ​សង្គម​នានា។ មនុស្ស​ទូទៅ មានការ​ពេញចិត្ត​នឹង​កម្ពស់​របស់​បុរស​នេះ ទន្ទឹមនឹងនេះ​ពួកគេ​ក៏​អបអរ និង​ប្រៀម​ប្រដូច​ស្នេហា​នេះ​ទៅនឹង​ភាពយន្ដ​កូរ៉េ "បុរស​ជា​សង្សារ មាឌធំ​ខ្ពស់ សង្ហា តែង​ថ្នាក់ថ្នម​ស្រី​ស្នេហ៍ តូច​ល្អិ​ច" ។

ទ​ន្ទឺ​ម​នឹង​ការពេញចិត្ត ក៏​មានមតិ​រិះគន់ និង​មិន​យល់ស្រប​មួយចំនួន ដោយ​អ្នកខ្លះ​និយាយថា គំលាត​នៃ​កម្ពស់​របស់​គូ​ស្នេហា​នេះ មាន​លក្ខណៈ “ធ្ងន់ធ្ងរ” ពេក មិន​ស័ក្ដិសម​នឹង​គ្នា។ ប៉ុន្ដែ ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកខ្លះ​ថា កម្ពស់ វា​មិនមែនជា​ឧបសគ្គ​ចំពោះ​សេចក្ដីស្នេហា​នោះទេ។

បច្ចុប្បន្ន គូ​ស្នេហា​នេះ កំពុង​រៀន​នៅ​សកលវិទ្យា​ល័យ Jiangsu ប្រទេស​ចិន។ មនុស្ស​ជាច្រើន បានឱ្យដឹងថា ភាពខុសគ្នា​ដ៏​ធំ​អំពី​កម្ពស់​នេះ បាន​បណ្ដាលឱ្យ​ការបង្ហាញ​ខ្លួន​របស់​ពួកគេ​ក្នុង​សាលា ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នក​នៅ​ជុំវិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឈ្មោះ​របស់​ពួកគេ​ មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ជា​សាធារណៈ​ នៅ​ឡើយ​។


សូម​ទស្សនា​បណ្ដា​រូបថត​ដ៏​គួរ​កោតសរសើរ​របស់​ស្នេហា​មួយគូ​នេះ ៖


 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វីដេអូអប់រំ ដ៏មានអត្ថន័យ ដែលធ្វើឲ្យ រំជួលចិត្តអ្នកទស្សនា រាប់លាននាក់

ផ្ទះធ្វើអំពីលាមកគោ នៅភូមិក្រីក្របំផុត ក្នុងពិភពលោក

ជីវភាពបែបព្រះពុទ្ធ របស់កុលសម្ព័ន្ធ មិនហូបសាច់ មិនកាប់ឈើ

 


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព​ ៖ SH/VOC


Tags: tall short love tall man short girl China