តើព្រហ្មចារី ជាអ្វី? យើងត្រូវថែរក្សាវា បែបណា?
និយមន័យនៃពាក្យថា ព្រហ្មចារី ត្រូវបានគេយល់ថា ជាភាពបរិសុទ្ធ ការមិនទាន់ធ្លាប់បានរួម
ភេទជាមួយមនុស្សផ្ទុយភេទ ឬថា ការមិនទាន់ដាច់រហែកសន្ទះប្រដាប់ភេទ(សន្ទះព្រហ្មចារី)។
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ឋមួយ ឬច្រើនដើម្បីឱ្យឈាម
រដូវធ្លាក់ចុះមក ។ វារីក ឬរួមផ្លាស់ប្ដូរទៅតាមឈាមរដូវ មិនអាចកំណត់បានទេ ហើយវាងាយ
នឹងរងនូវការរហែកដាច់ ឬធ្លាយ។
ម្យ៉ាងទៀតថាព្រហ្មចារី គឺសំដៅទៅរកភាពស្អាតបរិសុទ្ធទាំងផ្លូវកាយទាំងផ្លូវចិត្ដ មិនមានដាច់រ
ហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
នៅទីនេះ យើងនិយាយអំពីសន្ទះព្រហ្មចារីរបស់ស្ដ្រីភេទ។ បើសុភាពនារីចង់ថែរក្សាសន្ទះព្រហ្ម
ចារីកុំឱ្យរហែកដាច់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ព្រោះសន្ទះព្រហ្មចារីស្ដើង ហើយងាយដាច់។
គួរចៀសវាងឥរិយាបថមួយចំនួន ដូចជាកុំធ្វើការងារធ្ងន់ ប្រុងប្រយ័ត្នកុំអង្គុយចោងហោង កុំកន្ធែក
ជើងខ្លាំងពេក កុំហាត់ប្រាណដោយប្រើកាយវិការខ្លាំងៗ ។ល៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD