CamNews

យល់ដឹង 

ចូលរួមសំអាតរាជធានីភ្នំពេញ ជាមួយកម្មវិធី Lets Do It Phnom Penh 2012

លោកអ្នកប្រហែលជាធ្លាប់បានឮ ហើយមានលោកអ្នកមួយចំនួនបានចូលរួមក្នុងកម្មវិធី Lets Do
It Phnom Penh 2011 កាលពីឆ្នាំទៅមិញហើយមើលទៅ។ កម្មវិធី Lets Do It Phnom Penh គឺជា
កម្មវិធីមួយដែលប្រមូលផ្តុំយុវវ័យខ្មែរ ក្នុងការដើររើសសំរាមជួយសំអាតរាជធានីភ្នំពេញ។


ហើយក្នុងឆ្នាំនេះកម្មវិធី Lets Do It Phnom Penh 2012 បានវិលត្រលប់មកវិញហើយ ក្រោមការ
រៀបចំរបស់អង្គការ JCI Cambodia, Small World និង AIESEC ដែលកម្មវិធីនេះនឹងធ្វើឡើងនៅ
ពហុកីឡាដ្ឋានជាតិអូឡាំពិក  នាថ្ងៃអាទិត្យទី ២៦ ខែសីហា ឆ្នាំ ២០១២ នេះដោយមានយុវវ័យ
ចូលរួមជាង ១ ម៉ឺននាក់។

សកម្មភាពយុវវ័យស្ម័គ្រចិត្តចុះរើសសំរាមក្នុងកម្មវិធី Lets Do It Phnom Penh 2011 កាលពីឆ្នាំទៅមិញ

ការសំអាតទីក្រុងនឹងត្រូវបានបែងចែកចេញជាបីក្រុម គឺក្រុមសំអាត ដើររើសសំរាមក្បែរពហុកីឡា
ដ្ឋាន ក្រុមទៅសំអាតតាមជាយក្រុង និងក្រុមជិះផងរើសផង។ ហើយជាមួយគ្នានេះក៏នៅមានការប្រ
គុំតន្រ្តីពេលល្ងាចផងដែរ​ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ចូលរួមទាំងអស់គ្នាដើម្បីសំអាតទីក្រុងរបស់
យើង៕ 

មិត្តយុវវ័យអាចចុះឈ្មោះចូលរូមក្នុងកម្មវិធីនេះបាន តាមរយៈគេហទំព័រ www.letsdoitpp.com

ដោយ៖ ម៉ូកា 


Tags: lets do it pp 2012 cambodia