CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូងៈ កូរ៉េខាងជើងអាចនឹង បាញ់មីស៊ីល រយៈចម្ងាយមធ្យម

សេអ៊ូល៖ មន្ត្រីក្រសួងការបរទេស កូរ៉េខាងត្បូង បាននិយាយនៅ ថ្ងៃពុធ ទី១០ ខែមេសានេះថា
សាធារណៈរដ្ឋ ប្រជាធិបតេយ្យ ប្រជានិតកូរ៉េ អាចនឹងបាញ់គ្រាប់ មីស៊ីលដែលមាន រយៈចម្ងាយ
មធ្យម នៅក្នុងពេល វេលាណា មួយ ចាប់ពីពេលនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែមេសានេះ ដោយ
ស្រង់សម្តី របស់ លោក យ៉ុន ប្យ៉ុងសេ និយាយក្នុងកិច្ចប្រជុំសភា លើកិច្ចការបរទេស និងផ្នែក
បង្រួបបង្រួមថា «ដោយផ្អែក តាមការ ប្រមូល ព័ត៌មានផ្នែកចារកម្ម ដោយភាគី ខាងកូរ៉េខ្លួនឯង
នឹងសហរដ្ឋអាមេរិកនោះ លទ្ធភាពដែល កូរ៉េខាងជើង បាញ់ គ្រាប់មីស៊ីល គឺមានកម្រិត ខ្ពស់
ណាស់។ លទ្ធភាពនៃការ បាញ់ចេញនេះ គេអាចដឹងច្បាស់ថា អាចនឹងកើត ឡើងក្នុង ពេល
វេលាណាមួយ ចាប់ពីពេលឥឡូវនេះ» ។

គេសង្កេតឃើញមានគ្រាប់មីស៊ីលថ្មី ដែលអាចនឹងបាញ់ចេញនោះជា ប្រភេទ មីស៊ីល មូស៊ូដេន
ដោយលោក យ៉ុន បាននិយាយ ដោយកត់សម្គាល់ថា គ្រាប់មីស៊ីលនេះ អាចបាញ់បាន រយៈ
ចម្ងាយប្រហែល ជា ៣.៥០០គីឡូម៉ែត្រ វាអាចបាញ់បានឆ្ងាយប៉ុណ្ណា អាស្រ័យលើ កូរ៉េខាងជើង។

កាលពីថ្ងៃទី០៤ មេសាកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េលោក គីម ឃ្វាន ជីន បាន
និយាយប្រាប់ សមា ជិកសភាថា កូរ៉េខាងជើង បានបញ្ជូនមីស៊ីលរយៈចម្ងាយមធ្យម ទៅកាន់
តំបន់ ឈូងសមុទ្រ ភាគខាងកើតរបស់ ខ្លួន ដោយមីស៊ីលរយៈចម្ងាយ មធ្យមប្រភេទ មូស៊ូដេន
អាចបាញ់ដល់ មូលដ្ឋានយោធាអាមេរិក នៅកោះ ហ្គូម ផងដែរ។

មីស៊ីលនោះ ត្រូវបានគេព្រួយបារម្ភថា នឹងអាចចេញប្រហែលជានៅថ្ងៃទី១៥ ខែមេសា ខាងមុខ
នេះ នៅពេលដែល ទីក្រុង ព្យុងយ៉ាងប្រារព្ធពិធីខួប កំណើតនៃអតីតមេដឹកនាំកូរ៉េ និងជាស្ថាបនិក
ប្រទេស កូរ៉េខាងជើង លោក គីម អ៊ីល ស៊ុង និងក៏ជាជីតារបស់ មេដឹកនាំកូរ៉េខាងជើង ថ្មីគឺលោក
គីម ជុង អ៊ីនផងដែរ។

លោក យ៉ុន ក៏បានព្រមានថា ប្រសិនបើប្រទេស កូរ៉េខាងជើង ធ្វើការបាញ់គ្រាប់ មីស៊ីលនោះ
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងធ្វើការប្រជុំ ដោយស្វ័យប្រវត្តិ ខណៈដំណោះ
ស្រាយ របស់ក្រុមប្រឹក្សានេះ បានហាម ប្រាម មិន ឲ្យរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង សាកល្បង
មីស៊ីល ប្រភេទផ្លោងនោះ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ