CamNews

តារា 

កំពូល​តារា​សិច​ស៊ី Fan Bingbing និងគូស្នេហ៍ Li Chen ​គ្រោង​ដឹក​ដៃ​គ្នា ទៅចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍

(ចិន)៖ តារាប្រុសស្រី ដែលជាគូស្នេហ៍ដ៏ល្បី ក្នុងពិភពភាពយន្តចិនពីររូប គឺនាង Fan Bingbing និងលោក Li Chen ត្រូវបានមហាជនមើលឃើញថា អ្នកទាំងពីរ បានបើកចំហទំនាក់ទំនង ស្នេហាយ៉ាងស្អិតល្មួត ចាប់តាំងពីខែឧសភាមក ដែលថ្មីៗនេះ​តារាចម្រៀង Bingbing ក៏បានប្រកាសដែរ ថា លោក Li Chen គឺជាមិត្តប្រុសចុងក្រោយ របស់នាង។

ប្រភពព័ត៌មានមួយ បានផ្សាយថា គូស្នេហ៍ទាំងពីរ បានព្រមព្រៀងថា នឹងរួមរស់ក្នុងជីវិតជាប្តីប្រពន្ធ​ហើយនោះ គ្រោងនឹងដឹកដៃគ្នា ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែបច្ចុប្បន្ន គឺម្នាក់ៗហាក់ដូចជារវល់ ការងាររៀងខ្លួន សូម្បីពិធីជប់លៀង មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីអបអរពិធីរៀបការ ក៏មិនទាន់ធ្វើកើតឡើងដែរ។

គូស្នេហ៍មួយគូនេះ ត្រូវបានគេនិយាយ​ថា អ្នកទាំងពីរបានភ្ជាប់ពាក្យរួចហើយ ដោយពួកគេរង់ចាំតែឱកាសល្អ ដើម្បីប្រកាសពិធីរៀបការប៉ុណ្ណោះ ដែលការរៀបការនោះ អាចនឹងប្រារព្ធឡើងនៅឯស្រុកកំណើត របស់នាង Bingbing។ ទោះជាយ៉ាងនេះក្តី ក៏តារាប្រុសស្រីទាំងពីរ មិនបានចេញមុខមកបញ្ជាក់ឲ្យច្បាស់ ពីរឿងនេះទេ ពោលហាក់ដូចជារក្សាទុក ជាអាថ៌កំបាំងនៅឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Fan Bingbing