CamNews

យល់ដឹង 

វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិច

យល់ដឹង ៖ វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិច
សម្ភារៈត្រូវមាន៖
១- ដបទឹក ឬដបទឹកក្រូចប្លាស្ទិច
២- កន្ទ្រៃ
៣- មើមខ្ទឹមបារាំងសម្រាប់ដាំ
៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។
* វិធីដាំ៖
១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ
២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេ រួចយកមើមពូជមកដាក់ដាំខាងក្នុងដោយឲ្យផ្នែកខាងពន្លកវាចេញតាមរន្ធនោះមកក្រៅ
៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ
៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន ៕









អត្ថបទដោយ៖ អ៊ាង សុផល្លែត


Tags: Health news