តារាថៃ ៖ តារាស្រីរាងខ្ពស់ស្រលះនាង Pancake ពេលនេះបានក្លាយជាមីងម្នាក់ ដែលគួរឲ្យស្រលាញ់ និងធ្វើឲ្យក្រុមអ្នកគាំទ្រហួសចិត្តនឹងទង្វើ និងចរិកមាយាទ ហើយកោតសរសើរមិនដាច់ពីមាត់ចំពោះទង្វើរបស់នាង ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែកញ្ញា បងថ្លៃរបស់តារាស្រី Pancake បានសម្រាលកូនម្នាក់ដែលអាចនិយាយបានថា គឺជាក្មួញបង្កើតរបស់តារាស្រីរូបនេះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺ Fans ទាំងអស់មានការហួសចិត្តដោយសារតែមិននឹកស្មានថា នាង Pancake ជាមនុស្សដែលចូលចិត្តក្មេង និងរួសរាយដល់ម្លឹងទាល់តែសោះ អាចនិយាយបានថា នាងមិនត្រឹមតែជាតារាល្បីទេ ថែមទាំងជាតារាស្រីដែលមិនចេះវាយឬក ឬ ប្រកាន់ច្រើនថែមទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះទេ នាង Pancake ក៏បានបង្ហោះរូបវីដេអូដែលនាង ថ្នមបំពេ និងស្នាមញញឹមក្នុងក្តីស្រលាញ់ចេញពីចិត្តរបស់នាងទៅកាន់ក្មួញស្រីរបស់ខ្លួនថែមទៀត អាចបញ្ជាក់បានថា នាងគឺជាតារាគំរូម្នាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook