ព័ត៌មានកីឡា៖ Chelsea ក្រោយពីបានផ្ទួលម្ចាស់ផ្ទះ នៅអាល្លឺម៉ង់រួចមកមានពាក្យនិន្ទាជាបន្ដបន្ទាប់ ជាពិសេសមិត្ដភក្ដិក្រុមជម្រើសជាតិ អេស្ប៉ាញរបស់កីឡាករ Diego Costa និង Cesc Fabregas បានធ្វើការរិះគន់យ៉ាងចាស់ដៃពី គុណវិបត្ដិរបស់ អ្នកទាំងពីរ ដែលសម្រេចចិត្ដ បោះបង់ការប្រកួតក្រុមជាតិ ។
ថ្នាក់ដឹកនាំក្រុម Chelsea ក្រោយពីទទួលបានការរិះគន់នេះហើយ មិនបាននៅស្ងៀមឡើយក៏ឆ្លើយតបទៅវិញយ៉ាង ពេញចិត្ដជាមួយ Sergio Ramos ដែលជាខ្សែការពាររបស់ Real Madrid ថា លោក មិនមែនជាគ្រូពេទ្យស្អីនោះទេ ដូច្នោះសុខទុក របស់ Chelsea លោកមិនដឹងឡើយ ហើយមូលហេតុដែល កីឡាករទាំង ២ មិនបានចូលរួមការប្រកួតក្រុមជម្រើសជាតិ ព្រោះរបួសពួកគេមិនទាន់ សាកសម និងចូលប្រកួតឡើងវិញ។ ហើយម្យ៉ាងទៀតសោធ ក្រុមគ្រូពេទ្យ ជម្រើសជាតិ អេស្ប៉ាញ និង គ្រូពេទ្យនៅ Chelsea បានចេញ បញ្ជាហើយថា របួសកីឡាករមិនអាចចូលលេង បានឡើយ។ ហើយមិនត្រឹមតែ កីឡាករក្លឹប Chelsea ទេដែលមិនបានចូលលេងនឹង អេស្ប៉ាញ នៅមានផ្សេងទៀត ក៏មិនបានចូលលេងដែរ ព្រោះតែរបួស។ ខ្ញុំដឹងថា Sergio Ramosគឺជាកីឡាករខ្លាំង ប៉ុន្ដែលោកមិនមែនជាគ្រូពេទ្យទេ ដែលអាចដឹងពី ស្ថានភាពអ្នកជម្ងឺនោះ ។
សម្រាប់ការឈានជើងចូលលេងឲ្យក្រុមជម្រើសជាតិ ភាគច្រើនកីឡាករតែងតែស្ពាយរបួសមកតាមខ្លួនតែរហូត ។ សម្រាប់អ្នកទាំង ២ គឺទើបតែជាសះស្បើយទេ ហើយក៏ចាប់ផ្ដើមចូលលេងនឹងក្រុម ប៉ះជាមួយ នឹង Schalke ដោយបង្ហាញពីលទ្ធផល ៥ ទល់នឹង ០ ហើយក៏អាចជម្រុញឲ្យក្រុមឈានដល់វគ្គ ផ្ដាច់ព្រ័ត្រ នៅរដូវកាល Champions League នេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast