ក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំមិត្តអ្នកអាននូវប្រភេទឱសថមួយមុខ ដែលងាយរក និងមាន
ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម នោះគឺស្លឹកស្វាយខ្ចី។
ទឹកនោមផ្អែមគឺជាជម្ងឺមួយដែលអាចបណ្ដាលឲ្យអ្នកជម្ងឺត្រូវប្រឈមនឹងការកាត់ដៃ កាត់ជើង
ដោយសារតែរបួសមិនជាសះស្បើយ។ ក្រៅពីថ្នាំបារាំង គេក៏អាចប្រើប្រាស់ថ្នាំបុរាណមួយចំនួន ក្នុង
នោះ ស្លឹកស្វាយខ្ចីគឺជាឱសថដ៏ប្រសើរសម្រាប់ការព្យាបាលជម្ងឺនេះ។
ការព្យាបាលជម្ងឺទឹកនោមផ្អែមដោយស្លឹកស្វាយ តែងតែមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខ
ភាពរាងកាយ ម្យ៉ាងទៀត អ្នកអាចស្វែងរកឱសថប្រភេទនេះបានដោយងាយ។
យោងតាមពេទ្យបុរាណ ស្លឹកស្វាយ ដែលមានប្រសិទ្ធភាពជួយឲ្យរាងកាយត្រជាក់ និងបញ្ចុះទឹក
នោមនេះ ក៏ត្រូវបានគេប្រើជាថ្នាំព្យាបាលផ្លូវដង្ហើមផ្នែកខាងលើ ដូចជាក្អក រលាកទងសួត។ល។
ជាងនេះ នៅក្នុងស្លឹកស្វាយ ក៏មានផ្ទុកសារជាតិ Anthxyanhdin មានប្រយោជន៍ក្នុងការកាត់បន្ថយ
ជាតិស្ករក្នុងឈាមទប់ស្កាត់ការវិវដ្តទៅរកភាពអាក្រក់នៅលើភ្នែក និងសរសៃឈាម ដែលអាច
កើតឡើងដោយសារជម្ងឺទឹកនោមផ្អែម។
ការពិសោធស្រាវជ្រាវរបស់សកលវិទ្យាល័យអូស្ដ្រាលី បានបង្ហាញថា សារជាតិមួយចំនួននៅក្នុង
ស្លឹកស្វាយ មានប្រសិទ្ធភាពក្នុងការព្យាលបាលប្រហាក់ប្រហែលទៅនឹងថ្នាំពេទ្យ ដោយវាអាច
ព្យាបាលជម្ងឺទឹកនោមផ្អែម និងបញ្ចុះខ្លាញ់អាក្រក់ (កូលេស្តេរ៉ូល) ក្នុងឈាម។ ដូច្នេះហើយ គ្រូ
ពេទ្យអឺរ៉ុបមួយចំនួន បានប្រើប្រាស់ស្លឹកស្វាយជាជំនួយក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម ហើយ
លទ្ធផលបានបង្ហាញថា វាពិតជាមានប្រសិទ្ធភាព។
វិធីប្រើប្រាស់ស្លឹកស្វាយដើម្បីព្យាបាលជម្ងឺទឹកនោមផ្អែម ៖
ចូរយកស្លឹកស្វាយខ្ចី ៥ស្លឹក ហាន់ជាសរសៃ ដាក់ក្នុងកែវ រួចចាក់ទឹកក្ដៅចូលឱ្យពេញកែវ ហើយ
គ្របទុកមួយយប់។ ព្រឹកឡើង ស្រង់កាកចោលផឹកទឹកស្លឹកស្វាយនោះឱ្យអស់។ មួយថ្ងៃ ហូប
ត្រឹមតែមួយកែវប៉ុណ្ណោះ ។
នៅទីក្រុង ឬតំបន់ដែលមិនសម្បូរស្វាយ អ្នកអាចយកស្លឹកស្វាយទៅហាលក្នុងម្លប់ រហូតដល់
ស្ងួត។ យកស្លឹកស្វាយទាំងនោះ កិនឱ្យទៅជាម្សៅ ទុកសម្រាប់ប្រើប្រាស់។ ចូរលាយម្សៅស្លឹក
ស្វាយកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកមួយកែវ ហូបមួយកែវពេលព្រឹក និងមួយកែវពេលល្ងាច។
សូមប្រយ័ត្ន ៖
-ដោយសារតែថ្នាំនេះ ជួយកាត់បន្ថយជាតិស្ករក្នុងឈាមយ៉ាងមានប្រសិទ្ធភាព ដូច្នេះអ្នកមិន
ត្រូវប្រើប្រាស់ឱ្យលើសពីអ្វីដែលបានរៀបរាប់ខាងលើនោះទេ ព្រោះវាអាចធ្វើឱ្យជាតិស្ករក្នុង
ឈាមធ្លាក់ចុះខ្លាំង បង្កគ្រោះថ្នាក់ដល់សុខភាព។
-អ្នកក៏មិនត្រូវផឹកទឹកស្វាយនេះ ជាមួយនឹងថ្នាំពេទ្យនោះដែរ ល្អបំផុតគឺត្រូវផឹកមុន ឬក្រោយថ្នាំ
ពេទ្យ រយៈពេលពី ២ទៅ៣ម៉ោង ដើម្បីមិនប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Soha