CamNews

យល់ដឹង 

អស្ចារ្យមែន វិធីបណ្តុះផ្សិតម្ជុល ដែលអ្នកគួរតែយកទៅអនុវត្តន៍

យល់ដឹង ៖ #វិធីបណ្តុះផ្សិតម្ជុល
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ
* ការរៀបចំកន្លែងដាក់បណ្តុះ៖
- ផ្សិតម្ជុល វាត្រូវការដុះក្នុងសីតុណ្ហភាពត្រជាក់ល្មម យើត្រូវជ្រើសរើសកន្លែងដែលត្រជាក់សម្រាប់ធ្វើរោងបណ្តុះវា។
* វិធីផ្សំវត្ថុធាតុសម្រាប់បណ្តុះ៖
- វិធីសាស្រ្តទី១៖ អាចម៍រណារ ៧៧%, កន្ទក់ ២០%, ស្កសរ ១%, កំបោរស ១%, ជី super phosphate ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
- វិធីសាស្រ្តទី២៖ ចំបើងហាន់ឲ្យម៉ដ្ឋ ៧២%, កន្ទក់ ២០%, ស្នូលពោតកិន ៥%, ស្កសរ ១%, ជី super phosphate ១%, កំបោរស ១%, បន្ថែមទឹកឲ្យបានសំណើម ៦០-៧០%, pH = ៦,៥។
>>ចំពោះចំបើងគឺត្រូវយកចំបើងដែលបានផ្អាប់ក្លាយជាកំប៉ុស្ត៍ចាប់ពី៣-៦ខែ តែប្រសិនបើអ្នកត្រូវការបន្ទាន់អ្នកអាចយកវាដាក់ត្រាំទឹក និងដាក់ហាលថ្ងៃរយៈពេល៣ថ្ងៃអាចយកទៅប្រើបាន។
* វិធីបណ្តុះ និងថែទាំ៖
- ដាក់ច្រកវត្ថុធាតុផ្សំដែលលាយរួចទាំងអស់ទៅក្នុងថង់ប្លាស្ទិច (ឬអាចប្រើដបកែវក៏បាន) ដែលអាចដាក់បានបរិមាណ៤-៥ខាំ។
- ពេលច្រករួចត្រូវឲ្យផ្ទៃខាងលើមានភាពរាបស្មើ និងត្រូវធ្វើរន្ធតូចមួយសម្រាប់ដាក់មេផ្សិត។
- ទុកចន្លោះខាងលើប្រមាណ២តឹក ដែលអាចឲ្យផ្សិតលូតលាស់បាន ។
- យកក្រដាសមករុំព័ទ្ធជុំវិញថង់នេះដោយទុកឲ្យលយទៅខាងលើ។
- ដាក់ចំហុយវារយៈពេលប្រមាណ៣០នាទីដើម្បីសម្លាប់
មេរោគផ្សិតផ្សេងៗ រួចយកវាមករក្សាទុកនៅត្រឹម២៥អង្សា រួចដាក់មេផ្សិតចូលរន្ធនោះ ដែលមេផ្សិត១ដបអាចដាក់បណ្តុះបានពី ៣០-៤០ថង់ ។
- បន្ទាប់ពីដាក់មេផ្សិតហើយរក្សាវានៅលើរានឈើ ឬឬស្សី ដែលមានទទឹង១ម៉ែត្រ បណ្តោយតាមទីតាំងដែលមាន ដោយធ្នើនីមួយៗត្រូវមានកម្ពស់ពីគ្នា៥-៦តឹក។
- ត្រូវរក្សាវាក្នុងរោងដែលមានសីតុណ្ហភាពពី១៦-១៨អង្សា រយៈពេលពី២០-៣០ថ្ងៃយើងអាចចាប់ផ្តើមប្រមូលផលបាន។
- នៅពេលដែលផ្សិតចាប់ផ្តើមដុះយើងត្រូវរក្សាសំណើម
ក្នុងរោង៨០-៨៥% និងត្រូវរក្សាឲ្យមានពន្លឺផង
- នៅពេលដែលផ្សិតដុះបានវែងបន្តិចយើងត្រូវរក្សាសំណើម
ក្នុងរោង៧៥-៨០% និងមិនតម្រូវឲ្យមានពន្លឺក្នុងរោងទេរហូត
ដល់ពេលប្រមូលផល។
* ការប្រមូលផល៖ នៅពេលដែលផ្សិតដុះបាន១៥សង់ទីម៉ែត្រ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ៕







ប្រែសម្រួល ៖ អ៊ាង សុផល្លែត


Tags: Knowledge