CamNews

មិនគួរឲ្យជឿ 

បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ នាំស្រីដេកផ្ទះ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូ បុរសម្នាក់ ត្រូវបានមិត្តស្រី ហុងកុង ទះកំភ្លៀងជាច្រើនដង
នៅតាមទីសាធារណៈ បានក្លាយជាបេក្ខភាពវីដេអូ មានការពេញនិយមបំផុតនៅក្នុងប្រព័ន្ធ
អ៊ិនធើណេត។ នៅក្នុងវីដេអូ មួយនេះ  គេឃើញមានបុរសម្នាក់  លុតជង្គង់នៅពីមុខនារីវ័យ
ក្មេងពីរនាក់ ដោយនៅក្នុងនោះ នារីម្នាក់ដែលត្រូវជាមិត្តស្រីរបស់គាត់​  បានទះកំភ្លៀងគាត់
ដល់ទៅ ១៤ កំភ្លៀង រយៈពេលត្រឹមតែ    ៥ នាទី  បន្ទាប់ពីមានការចោទប្រកាន់ខឹង ថាមិត្ត
ប្រុសរបស់ខ្លួន បានអញ្ជើញនារីម្នាក់ផ្សេងទៀត ទៅផ្ទះរបស់ខ្លួន ។

លើសពីនេះ ភ្នាក់ងារសារព័ត៌មានហុងកុងមួយ បានចេញផ្សាយអោយដឹងថា បុរសជាមិត្ត
ប្រុសមានវ័យ ២៣ ឆ្នាំ​ ខណៈនារីជាមិត្តស្រី មានវ័យ ២០ ឆ្នាំ ។  ដោយឡែក បើនិយាយពី
នារីម្នាក់ផ្សេងទៀត ដែលមានវត្តមាននៅក្នុងវីដេអូនេះ ត្រូវបានគេជឿថា ជាបងប្អូនជីដូន
មួយ នឹងនារីម្នាក់ ជាមិត្តស្រី  ហើយគេក៏ជានារីម្នាក់  ដែលបុរសជាមិត្តប្រុសបានចោទប្រ
កាន់ថា និយាយបង្កាច់បង្ខូច ថាគាត់បានអញ្ជើញនាងមកផ្ទះ ។

បើយើងងាកក្រឡេកទៅមើលវីដេអូនេះវិញ មានពេលមួយនោះ បុរសជាមិត្តប្រុសមានចិត្ត
ខឹងជាខ្លាំង ដោយបានស្រែកទៅអោយនារីជាបងប្អូនជីដូនមួយ នឹងមិត្តស្រីខ្លួនថា ៖  ម៉េច
ក៏មិននិយាយអីខ្លះទៅ ? ខ្ញុំពិតជាមិនបានធ្វើអ្វីនោះទេ ?  ហេតុអ្វីនាងនិយាយបង្កាច់បង្ខូច
ខ្ញុំយ៉ាងដូច្នេះទៅវិញ ? ។

បើទោះជាមានការប្រកែកតវ៉ាយ៉ាងណាក៏ដោយ នារីជាមិត្តស្រីកាលដែលបានដឹងឭហើយ
នោះ ភ្លើងប្រច័ណ្ឌក៏បានកើតមានឡើង ដែលជាចលករជំរុញអោយមានការទះកំភ្លៀងមិត្ត
ប្រុសដល់ទៅ ១៤  ដងក្នុងរយៈពេលត្រឹមតែ  ៥ នាទី  ។​  ខាងក្រោមនេះ គឺជាវីដេអូ ជ្រាប
កាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...
- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ

- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)

- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធា
រណៈ (មានវីដេអូ)

ដោយ ៖ កុសល
ប្រភព  ៖ អាស៊ីវ័ន


Tags: Hong kong China Asia Public HK