CamNews

មិនគួរឲ្យជឿ 

វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ប្រឈមនឹងការផ្តន្ទាទោសអោយជាប់ពន្ធនាគារ ខណៈ
ពេលដែលសកម្មភាពសងសឹក  សម្លាប់មនុស្សរបស់គាត់  ត្រូវបានថតជាប់តាមរយៈប្រព័ន្ធ
កាម៉េរ៉ាសុវត្ថិភាព   ពោលគឺ   គាត់បានព្យាយាមបើកឡាន  ទៅបុកសម្លាប់ក្រុមបុរសបីនាក់
អោយស្លាប់ អំឡុងពេលដែលពួកគេកំពុងតែដើរឆ្លងផ្លូវ ។

គួរបញ្ជាក់ផងដែរថា  សកម្មភាពសងសឹកសម្លាប់មនុស្សលើកនេះ  ត្រូវបានធ្វើឡើងដោយ
ជនដៃដល់ឈ្មោះ     Aqab Hussain  វ័យ ២ ១ ឆ្នាំ  ព្យាយាមបើកឡានបុកក្រុមបុរសបីនាក់
បន្ទាប់ពីពួកគេធ្លាប់បានមានរឿងជម្លោះរហូតបានប្រើអំពើហឹង្សាកាលពីពេលកន្លងទៅ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល  គូសបញ្ជាក់បន្ថែមអោយដឹងថា ក្រោយពីបាន
ចេញធ្វើសកម្មភាពវាយប្រហារសងសឹកហើយនោះ លោក  Hussain  ពុំបានឈប់ឡានអ្វី
នោះទេ ពោលគឺ លោកបានបន្ថែមល្បឿនបន្តទៅមុខ បំណងធ្វើការរត់គេចខ្លួនរហូតទាល់
តែបានសម្រេច។ រយៈពេល ៧ ថ្ងៃក្រោយ  ទើបជនដៃដល់រូបនេះ  ត្រូវបានក្រុមមន្រ្តីប៉ូលី
សធ្វើការចាប់ឃាត់ខ្លួនបាននៅឯអាកាសយានដ្នានអន្តរជាតិ Manchester  Airport ស្រប
ពេលដែលគាត់ធ្វើដំណើរត្រលប់ចូលស្រុកវិញ  ក្រោយពីរត់ភៀសខ្លួន    ចេញទៅក្រៅប្រ
ទេស។

គួររំឭកផងដែរថា    ករណីវាយប្រហារសម្លាប់សងសឹក  ដ៏គួរអោយញញើតមួយនេះ  បាន
កើតឡើងនៅក្នុងក្រុង Manchester ប្រទេសអង់គ្លេសកាលពីពេលកន្លងទៅថ្មីៗនេះដោយ
នៅក្នុងនោះ  ក្រុមបុរស ៣ នាក់  ដែលជាជនរងគ្រោះ  បានទទួលរងរបួសជាទម្ងន់ ខណៈ
ពេល ដែលមានការ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។


                                           លោក  Hussain  ជាជនជាប់ចោទ

ដោយឡែក លោក  Hussain  ជាជនជាប់ចោទ  ក្រោយពីមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន
បានហើយនោះ     លោកប្រឈមការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ដោយ
អាចនឹងជាប់ពន្ធនាគារពេញមួយជីវិតក៏ថាបាន។ ខាងក្រោមនេះ  គឺជាវីដេអូ ជ្រាបកាន់តែ
ច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាង
ក្រោម ៖

- វីដេអូ ល្បីអស់ទាស់ នៅលើអ៊ិនធើណេត ដើរញ៉ែស្រី សុំលេខទូរស័ព្ទ ទាំងអាក្រាតកាយ

- ចម្លែកហួស ៖ ក្មេងប្រុសតូច វ័យ ២ ឆ្នាំ មានកូនតូច នៅក្នុងក្រពះ (មានវីដេអូ)

- ៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធា
រណៈ (មានវីដេអូ)

- ផ្អើលមើលវីដេអូ ពស់ថ្លាន់ថៃ ថ្លើមធំក្អួតចេញមកវិញ នូវឆ្កែមួយក្បាល ល្បីអស់ទាស់
ពេញហ្វេសប៊ុក និងយូធូប

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

ដោយ ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Motorist Revenge CCTV Aqab Hussain Sky news