CamNews

មិនគួរឲ្យជឿ 

៥ នាក់របួសធ្ងន់ ស្ទើរស្លាប់ ស្ទើររស់ ក្រោយមានការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ

ស្ទើរតែមិនគួរអោយជឿ  ៖   បុរសកម្រោលចូល  ដែប្រដាប់ទៅដោយកន្រ្តៃ បានរត់ដេញចាក់
គេចាក់ឯង ដោយនៅក្នុងនោះ បានបណ្តាលអោយមនុស្ស ៥ នាក់រងរបួស រួមមានទាំងទារក
តូចផងនោះ នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ
ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

បើតាមរបាយការណ៍   ពីមន្រ្តីប៉ូលីសអះអាងអោយដឹងថា  បុរសម្នាក់ ប្រៀបបានដូចទៅនឹង
កម្រោលចូលដូច្នេះឯង   បានធ្វើការវាយប្រហារទៅលើក្រុមមនុស្សដែលនៅចំពោះមុខ នៅ
កន្លែងជាប់មាត់ទន្លេ Drive សង្កាត់ Manhattan  ក្រុង  ញ៉ូវយ៉ក  កាលពីវេលាព្រឹកម្សិលមិញ
នេះ ថ្ងៃអង្គារ។

មន្រ្តីផ្លូវការបន្ថែមថា ជនរងគ្រោះទាំងអស់ ត្រូវបានគេរំពឹងទុកថា មិនមានការគំរាមគំហែង
ដល់ថ្នាក់ស្លាប់បាត់បង់ជីវិតនោះទេ បើទោះជាស្រ្តីម្នាក់វ័យជាង ៣០ ឆ្នាំ ដែលបានទទួលរង
របួសធ្ងន់ជាងគេក៏ដោយ ។ លើសពីនេះ ប្រភពសារព័ត៌មានដដែល អះអាងបន្ថែមថា ភ្លាម
ៗនោះ    ក៏មានការចុះអន្តរាគមន៍ពីសំណាក់មន្រ្តីប៉ូលីស  ដោយធ្វើការចាប់ឃាត់ខ្លួនបុរស
ដែលជាជនដៃដល់នោះ  នៅនឹងកន្លែង  បន្ទាប់ពីមានសេចក្តីរាយការណ៍  ពីករណីវាយប្រ
ហារមួយនេះ។ ដោយឡែក  បុរសជាជនដៃដល់  មិនទាន់បានស្គាល់អត្តសញ្ញាណរូបនោះ
ត្រូវបានមន្រ្តីប៉ូលីស   នាំខ្លួនយកទៅឃុំទុកជាបណ្តោះអាសន្ន  រង់ចាំការសាកសួរព័ត៌មាន
លម្អិតស្តីពីការវាយប្រហារ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ ពស់ថ្លាន់ថៃ ថ្លើមធំក្អួតចេញមកវិញ នូវឆ្កែមួយក្បាល ល្បីអស់ទាស់
ពេញហ្វេសប៊ុក និងយូធូប

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា

- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បាន
ឆាបឆេះ

- យន្តហោះ បើករអិលធ្លាក់ផ្លូវ​ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)
- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច

- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន

ដោយ ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Manhattan New York USA US United State