វិទ្យាសាស្ត្រ៖ ទើបតែសម័យ បច្ចុប្បន្នទេដែល សត្វពស់មិនមានជើងនោះ ហើយមិនមែន មានន័យថា វាមិនមាន ការវិវឌ្ឍន៍ នោះឡើយ។
ក្រុមអ្នកជំនាញខាងសត្វព្រៃបាននិយាយថា ពួកគេបានជឿជាក់ថា កាលពីមុនសត្វពស់ គឺជាប្រភេទសត្វ ដែល រស់នៅ ក្នុងរូងដី។ ហើយនៅពេលនោះជើង របស់វាក៏ត្រូវបានបាត់បង់។ ទោះបីជាយ៉ាងណាក្តី សត្វពស់អាចធ្វើ ចលនា បានយ៉ាងងាយស្រួល ដោយវាមាន បណ្តោយខ្លួនវែង។
ជាមួយគ្នានេះដែរ វត្ថុដ៏សំខាន់បំផុតនៅក្នុងការ វៀរ របស់សត្វពស់ គឺ ស្រកាពោះ របស់វា ដែលស្ថិតនៅផ្នែក ខាងក្រោមវា។ មិនតែប៉ុណ្ណោះវាក៏អាចធ្វើចលនាតាមបែបខុសៗគ្នា។
ក្រុមអ្នកជំនាញ អាចធ្វើការសង្កេតបានថា នៅពែលដែលវា វៀរ វាមានលក្ខណៈដូចជាក្បាច់។ ចលនារាងកោង និងបន់បែនខ្លួនទៅតាមអ្វីដែលវាត្រូវបត់ទៅផ្នែកណាមួយ។ ទន្ទឹមគ្នានេះដែរ ចលនាអង្កាញ់ៗទៅមុខដូចជាទឹករលក បង្កើតបានជាទ្រង់ទ្រាយបន្ទាត់កោងដូចជារាងអក្សរ S ដោយវាត្រូវបានធ្វើឲ្យមានចលនាដោយសារ ស្រការរបស់ វា៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល