CamNews

សុខភាព 

រឿង ដែលអ្នកត្រូវដឹង មុនពេលប្រើមើមរមៀតព្យាបាលមុន ឬរបួស

រមៀត គឺឱសថធម្មជាតិដ៏មានសុវត្ថិភាពបំផុត សម្រាប់ប្រឆាំងនឹងការរលាក ជំងឺគ្រុនផ្ដាសាយ ឬជំងឺគ្រុនក្ដៅ។ ខណៈពេលវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ក្នុងបរិមាណតិច អ្នកគួរដឹងពីចំណុចមួយចំនួន មុនពេលអ្នកប្រើវាសម្រាប់គោលបំណងនៃការព្យាបាលការរលាក។

រមៀតសម្រាប់សុខភាព៖ រុក្ខជាតិរមៀត ត្រូវបានមនុស្សប្រើប្រាស់ជាឱសថព្យាបាលរោគជាច្រើនទសវត្សន៍មកហើយ។ យោងតាមទស្សនាវដ្ដីសមាគមគីមីអាមេរិកបានឱ្យដឹងថា គុណប្រយោជន៍សុខភាពនៃរុក្ខជាតិរមៀតគឺសម្រេចបានពីគុណសម្បត្ដិប្រឆាំងនឹងអុកស៊ីដកម្ម ប្រឆាំងនឹងវីរុស ប្រឆាំងនឹងបាក់តេរី ប្រឆាំងរោគផ្សិត ប្រឆាំងជំងឺមហារីក និងប្រឆាំងនឹងការរលាករបស់វា។



ផលប៉ះពាល់មួយផ្នែកនៃមើមរមៀត៖ រមៀតជាញឹកញយត្រូវបានគេយកទៅទទួលទាន ឬលាបទៅលើស្បែក។ វាមានសុវត្ថិភាព នៅពេលដែលយើងប្រើវាក្នុងបរិមាណតិច ប៉ុន្ដែប្រសិនបើយើងប្រើវាក្នុងបរិមាណច្រើនលើសកំណត់ វាអាចបង្កជាបញ្ហា។ មើមរមៀតវា មិនបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្ដែអ្នកអាចឈឺក្រពះ ក្អួតចង្អោរ និងរាគរុសជាដើម។ សញ្ញានេះ បញ្ជាក់ឱ្យឃើញថា ការប្រើប្រាស់ឱសថព្យាបាលធម្មជាតិនេះប្រាកដជាមានអ្វីខុសប្រក្រតីហើយ។

បញ្ហាស្បែក៖  ការប្រើរមៀតក្នុងបរិមានច្រើនលើសកំណត់អាចនាំឱ្យអាលែក្ស៊ីស្បែក កន្ទួលរមាស់ និងមានអារម្មណ៍ក្រហាយនៅត្រង់កន្លែមួយចំនួន នៃស្បែក។ នៅក្នុងករណីធ្ងន់ធ្ងរ អាចនាំឱ្យមានអាការៈរលាកស្បែក និងមានអាការៈប្រតិកម្ម។

ដំបៅក្លាយ៖ សារធាតុ Curcumin នៅក្នុងមើមរមៀតមានប្រសិទ្ធភាពធ្វើធូរស្រាលដំបៅ របួសហើម និងអាការៈរលាកដទៃទៀត។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្ន ខណៈពេលប្រើប្រាស់រមៀតលាបទៅលើរបួស ឬត្រង់ស្បែករយះ។  ប្រសិនបើស្បែករបស់អ្នករយះនោះ ការលាបម្សៅរមៀតដោយផ្ទាល់ត្រង់ស្បែករយះនោះធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃដំបៅក្លាយ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ onlymyhealth


Tags: Health news