ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌
មានបរទេស ស្កាយ កាលពីថ្ងៃអង្គារម្សិលមិញនេះ អោយដឹងថា សត្វពស់អសិរពិសចំនួន ៦០០
ក្បាល ត្រូវបានអជ្ញាធរថៃ ចាប់រឹបអូស បន្ទាប់ពីបានរកឃើញនៅក្នុងរថយន្តមួយ ដែលសង្ស័យ
ថា ធ្វើការរត់គេចពន្ធ នឹងនាំចូលពីប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថា ការចាប់រឹបអូសសត្វពស់អសិរពិសចំនួន ៦០០ ក្បាលនេះ អាចធ្វើទៅបាន
បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចប្រចាំប្រទេសថៃ ពោលគឺ អាជ្ញាធរថៃតែម្តង បានឆែកឆេរនឹងរក
ឃើញនៅក្នុងរថយន្តមួយ នាកន្លែងឆែកឆេរ ក្នុងស្រុក Pranburi ចម្ងាយប្រមាណជាង ២៣០ គី
ឡូម៉ែត្រ ពីទីក្រុងបាងកក ស្របពេលដែលមន្រ្តីសមត្តកិច្ច បានផ្តល់នូវកិច្ចសម្ភាសន៍ថា ពពួក
សត្វល្មូនប្រភេទនេះ ត្រូវបានពួកឈ្មួញធ្វើការនាំចូលគេចពន្ធពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើជាឧ
សថបុរាណ ក៏ដូចជាមុខម្ហូបមួយចំនួនផ្សេងៗទៀត។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបន្ថែមថា បុរសដែលជាអ្នកបើករថយន្តមួយ
គ្រឿងនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ ស្របពេលដែលពស់ទាំងអស់នោះ ត្រូវបានគេ
ដាក់ចូលទៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្ស នឹងការពារសត្វព្រៃ របស់ប្រទេសមួយនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ