ព័ត៌មានអន្តរជាតិ ៖ យុវវ័យឈាមរាវម្នាក់ ដែលទើបតែមានអាយុ ១៨ ឆ្នាំត្រូវបានរកអោយ
ឃើញថា បានបាញ់សម្លាប់ខ្លួនឯងដោយអចេតនា ខណៈពេលដែលកាន់កាំភ្លើងផ្ជុងក្បាល
ខ្លួនឯងលេង ស្របពេលដែលកាំភ្លើងនោះបានរាកៃ នេះបើយោងតាមសេចក្តីរាយការណ៍
ព័ត៌មានពីគេហទំព័របរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លង
គួរបញ្ជាក់ផងដែរថា យុវវ័យឈាមរាវវ័យ ១៨ ឆ្នាំរូបនោះមានឈ្មោះថា Alexander Xavier
Shaw ជាពលរដ្ឋរស់នៅក្នុងក្រុង St.Petersburg រដ្ឋ Florida សហរដ្ឋអាមេរិក។ ភ្លាមៗនោះ
ក៏មានការអន្តរាគមន៍ពីភ្នាក់ងារប៉ូលីស តែជាអកុសល យុវវ័យម្នាក់នោះ មិនត្រូវបានជូយ
សង្គ្រោះទាន់នោះទេ ពោលគឺ គេបានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងតែម្តង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening