CamNews

ព័ត៌មានវីដេអូ 

បទចម្រៀង​ថ្មី Jennifer Lopez ជាមួយនិង Iggy Azalea ដុតកំដៅគេហទំព័រ យូធូប កើនអ្នកទស្សនាជាង ១២ លាននាក់

ផ្អើលអស់គេហទំព័រយូធូបខណៈពេលបទចម្រៀងញាក់កន្ដ្រាក់អារម្មណ៍របស់តារាចម្រៀង សិចស៊ី មាន​ឈ្មោះថា Jennifer Lopez ជាមួយនិង Iggy Azalea ត្រូវសន្ថិតចូលទៅភ្លាម។ កត្ដា​ដែល​សំខាន់​នោះ​គឺ​​ ការ​ចាប់​​​អារម្មណ៍​​​ទៅ​​​លើ​ វីដេអូ​​សម្ដែង​​​​​ផ្ទាល់​​របស់​​តារា​​ចម្រៀង​ ក្នុង​រយៈ​ពេល ២ ថ្ងៃ​ប៉ុណ្ណោះ​មានអ្នកចូលទៅ​ទស្សនា​ដល់​ទៅ ជាង ១២ លាន​​នាក់។ ស្ទើតែស្មានមិនដល់ រយៈពេលខ្លី តែអាច​ទាញការ​ចាប់អារម្មណ៍​ច្រើន​ ពីបណ្ដាញ​សង្គម​អិន​ធើណេត។ សូមទស្សនាវីដេអូទាំងអស់គ្នា៖ 



សម្រាប់ចម្រៀងមួយបទនេះដែលមានចំណងជើងថា Booty ពិតជាធ្វើការចាប់អារម្មណ៍ច្រើ​ន ប៉ុន្ដែ​បទ​នេះ​ដដែល​តែ​ច្រៀង​ និង​ សម្ដែង​ជា​មួយ​តារា​ចម្រៀង​ Pitbull​ មើល​ទៅ​មិន​សូវ​មាន​ប្រជា​ប្រិយ​ភាព​ដូច ចេញ​ពេលក្រោយនេះទេ។ តើយើងអាចធ្វើការសន្និដ្ឋានបានទេថា មាន​មូល​ហេតុ​អ្វី ? តាម​ការ​សម្លឹង ​និង តាម​​ដាន​មើល ប្រហែល​ជាវិដេអូ​នៃការ​ស្រៀក​ពាក់ មាន​ការ​ចាប់​អារម្មណ៍​ច្រើនជាង អត្ថន័យនិង ចង្វាក់។​ទស្សនា បទ​ដែលចេញក្នុងការសម្ដែងជាមួយលោក Pitbull ៖​ 



ចំពោះប្រជាប្រិយភាពដែល បទចម្រៀងនេះត្រូវសម្ដែងជាមួយលោក Pitbull គឹអាចរកបានត្រឹមតែ​ជិត ២​សែន​ទស្សនា​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍ ។​ ទាំង​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​ស្រឡះ​ ដែល​មិន​អាច​ប្រៀប​ធៀប​គ្នា។​

ដោយ៖​​ អឿ អ៊ុយ

ប្រភព៖  យូធូប


Tags: Videonews Jennife Lopez Iggy Azalea America