យានយន្ដ៖ បង្ហាញសាជាថ្មីទៀតហើយ ជាមួយផលិតផល ដ៏ប្លែក ទាក់ទាញ របស់ក្រុមហ៊ុនផលិតរថយន្ដ ល្បី តូយូតា នោះគឺ Toyota Celica 2015 ។
ស្ទើតែស្មានមិនដល់ឡើយ ដែលក្រុមហ៊ុនធ្លាប់តែបង្ហើបពី ព័ត៌មាននៃការរចនារ ម៉ូតដ៏គួឲ្យទាក់ទាញ ហើយក៏ សម្រេចបានចេញជារូបរាងយ៉ាងដូច្នេះសោះ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺម៉ូដែលដ៏ទំនើបទាក់ទាញមួយនេះ ត្រូវបានក្រុមហ៊ុន កែឆ្នៃឡើងស្ទើតែខុសស្រឡះពីស៊េរីណាៗ ទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ការលើកឡើងរបស់ក្រុមហ៊ុនលើម៉ូដែលមួយនេះ បានបន្ថែមទៀតថា ទាំងរូបរាង ប្រព័ន្ធគ្រប់គ្រង និងម៉ាស៊ីន មានការផ្លាស់ប្ដូរស្ទើរតែទាំងស្រុង ។
លក្ខណៈសម្បត្ដិដ៏អស្ចារ្យរបស់ Toyota Celica 2015 គឺ ប្រើប្រាសសមត្ថភាពកម្លាំង ៤ ម៉ាស៊ីន ស៊ឺប៉ាប់ ១៦ ដើមត្រូវខ្នាតរង្វាស់ ២.០ liter ត្រូវទំហំកម្លាំង ២០០ សេះ ប្រតិបត្ដិការជាមួយ ប្រអប់លេខដៃ ចំនួន ៦ លេខ(មាន ២ ជម្រើស ប្រអប់លេខអូ / ប្រអប់លេខដៃ) ។ សម្រាប់តម្លៃវិញគឺ ចន្លោះពី ២០០០០ ទៅ ៣០០០០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ erandersen