CamNews

តារា 

នាង Davika សាងភាពផ្អែមល្អែមជាមួយគូស្នេហ៍យ៉ាងកម្រ

ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Ter Chantavith បានទម្លាយថា នាង Davika បានសាកសួរអំពីការងាររបស់លោកដើម្បីពេលបញ្ចប់ការងាររួចហើយ នឹងនាំគ្នាទៅទទួលទានអាហារពេលល្ងាចជាមួយនិង Nampraw ដែលជាអ្នកគ្រប់គ្រងរបស់ Davika ។ 

លោក Ter Chantavith បាននិយាយថា នៅពេលដែលមិត្តស្រីខលមកលោកបែបនេះ លោកមានអារម្មណ៍រំភើបព្រោះជាទូទៅ ខ្លួននិងគូស្នេហ៍មិនសូវមានពេលផ្អែមល្អែមនឹងគ្នាបែបនេះឡើយ ។ 

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះបានបន្ថែមទៀតថា នាង Davika ក៏បានជូនកាដូដល់ខ្លួន ដែលជាកាដូថ្ងៃកំណើត ។ លោក Ter Chantavith និយាយថា រំភើបខ្លាំងណាស់នៅពេលដែលគូស្នេហ៍យកចិត្តទុកដាក់បែបនេះ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Ter Chantavith Davika Nampraw