(អង់គ្លេស)៖ ប៉ូលិសម្នាក់នៅអង់គ្លេស និងប្រពន្ធរបស់ខ្លួនមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបានឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងផ្ទះ បន្ទាប់ពីប្រទះឃើញកូនស្រីដ៏តូចរបស់ស្ត្រីដេកស្លាប់នោះ ដើរតែម្នាក់ឯងទៅកាន់កន្លែងមើលក្មេង ។
ឃើញដូចនោះ ប្តីប្រពន្ធទាំងពីរបានហៅរថយន្តសង្គ្រោះ ឲ្យទៅកាន់ផ្ទះកើតហេតុនៅផ្លូវ Shobnall ក្នុងតំបន់ Burton-upon-Trent ហើយស្ត្រី ជាម្តាយក្មេង ដែលបានស្លាប់ត្រូវបានគេឲ្យដឹងថា នាងមានអាយុ៣០ឆ្នាំ ឈ្មោះ Nicolla Rushton ដោយនៅថ្ងៃកើតហេតុ ប៉ូលិសនិងប្រពន្ធបានបើករថយន្ត តាមដងផ្លូវ ក៏ប្រទះឃើញកូនស្រីជនរងគ្រោះដើរ ម្នាក់ឯងកាត់ផ្លូវ ក៏ឈប់រថយន្តសួរពីផ្ទះសម្បែង ទើបដឹងការពិត ។
ក្មេងស្រី Phoebe បានប្រាប់អ្នកទាំងពីរថា ម្តាយគេដាស់មិនភ្ញាក់សោះ ទើបដើររកគេឲ្យមកជួយ ប៉ុន្តែក្រោយពីដឹងរឿងហើយ ក៏ប្តីប្រពន្ធទាំងពីរ មិនអាចជួយ នាងតូចបានឡើយ ព្រោះពេលដែលទៅដល់ផ្ទះនាងបានដឹងថា ម្តាយនោះស្លាប់ បាត់ទៅហើយ ដោយមិនទាន់ដឹងថានាងស្លាប់ ព្រោះអ្វី នៅឡើយទេ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី