អង់គ្លេស)៖ពិតជាគួរឲ្យអាសូរណាស់ ! ទារិកាអាយុ៥ខែម្នាក់ត្រូវឪពុក ចិត្តតិរច្ឆានចាប់គ្រវីចុះឡើង រហូតដល់បាត់បង់ជីវិត ព្រោះតែខឹងកូនយំមិនបាត់សោះ។ ហេតុការណ៍ នេះកើតឡើងនៅប្រទេស អង់គ្លេស ជនសង្ស័យអាយុ២៦ឆ្នាំ ឈ្មោះ Tomas Driukas ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល២១ឆ្នាំ ពីបទឃាតកម្ម លើទារិកាជាកូនដែលមាន ឈ្មោះ Deimante Driukaite ដោយនៅថ្ងៃកើតហេតុ បុរសជាឪពុក ផ្ទុះកំហឹង ខណៈលួងកូនមិនបាត់យំសោះ នៅពេលប្រពន្ធចេញទៅធ្វើការបាត់ ហើយក៏ចាប់លើកគ្រវីកូនចុះឡើង រហូតដល់ទារិកាលែងដកដង្ហើម។
ឃើញបែបនេះ ឪពុកក៏ទូរស័ព្ទ ហៅរថយន្តសង្គ្រោះឲ្យ មកផ្ទះហើយក៏ប្រញាប់ នាំយកកូនទៅមន្ទីរពេទ្យភ្លាមដែរ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គ្រូពេទ្យក៏ប្រកាសថា ទារិកាបានបាត់បង់ជីវិតហើយ ព្រោះតែរងរបួសធ្ងន់ធ្ងរពេក ទីបំផុតគេក៏រកឃើញថា ក្មេងស្លាប់ក្រោមការមើលថែរបស់ឪពុក ហើយក៏ជាជនដែលធ្វើឲ្យទារិកាស្លាប់ដែរ ទើបប៉ូលីសចាប់ខ្លួន ឪពុកអប្រិយនេះ តែម្តង៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី