CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖​ រកឃើញជ័យលាភីឯក ក្នុងកម្មវិធីប្រកួត លី ប្រពន្ធ រត់ក្នុងរយៈ ចម្ងាយឆ្ងាយ (មានវីដេអូ)

ចម្លែកៗ ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសប្លែក​ Spy ដែលទើបតែបានចេញ
អត្ថបទផ្សាយ កាលពីព្រឹកមិញនេះ អោយដឹងថា កម្មវិធីប្រកួត លី ប្រពន្ធប្រចាំឆ្នាំ​  (Wife
Carrying Championships) ត្រូវបានគេធ្វើឡើងសាជាថ្មីម្តងទៀត ក្នុងឆ្នាំនេះ​ ពោលគឺនៅ
ថ្ងៃទី ៥-៦ ខែកក្កដា កន្លងផុតទៅថ្មីៗនេះ  នៅឯប្រទេស ហ្វាំងឡង់ដ៍  ខណៈពេលដែល
កម្មវិធីប្រកួតចម្លែកមួយនេះ   ត្រូវបានគេឡើងនៅក្នុងតំបន់ Sonkajärvi  នាប្រទេសនេះ
ចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។

ដោយឡែក បើនិយាយពីឧបសគ្គដែលបេក្ខភាពចូលរួមប្រកួតត្រូវប្រឈមនោះគឺការលី
ភរិយារបស់ខ្លួននៅពីលើស្មា  ដោយជើងរបស់នាងគៀបជាប់  ក  ស្វាមីរបស់ខ្លួន ខណៈ
ពេលដែលនាងមានទម្ងន់ធ្ងន់បំផុត  គឺ ៤៩ គីឡូក្រាម  រួចរត់ក្នុងរយៈចម្ងាយឆ្ងាយ មាន
ប្រវែងដល់ទៅ ២៥៣ ម៉ែត្រ ដោយរត់កាត់ទឹកមួយកន្លែងមានជម្រៅជាង ១ ម៉ែត្រ។

បើសិនណា ដៃគូស្វាមីភរិយាណាមួយធ្វើបានសម្រេចក្នុងរយៈពេលខ្លីនោះ នឹងក្លាយជា
ម្ចាស់ជ័យលាភី  ក្នុងកម្មវិធីប្រកួតលីប្រពន្ធមួយនេះ  ។ ខាងក្រោមនេះ គឺជាវីដេអូ បេក្ខ
ភាពប្តីប្រពន្ធមួយគូ យកឈ្នះនូវកម្មវិធីមួយនេះ។ ជ្រាបកាន់តែច្បាស់ ថាតើពួកគេអាច
យកឈ្នះបានយ៉ាងណានោះ តាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ ៖ ពិសី
ប្រភព ៖ Spy


Tags: international news strange news video news pics