CamNews

តារា 

យក់ ដួងតារា អ្នក​ចម្រៀង​ចំណូល​ថ្មី របស់​ហង្ស​មាស ចង់​ជ្រែក​តំណែង រិន សាវ៉េត

ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីរបស់ ហង្សមាស លោក យក់ ដួងតារា ហាក់កំពុងទទួលបានការ
លើកស្ទួយ ជាពិសេសពីសំណាក់ផលិតកម្មធំមួយនេះ ដោយគ្រាន់តែបទចម្រៀងកន្រ្ទឹមសោះ តារា
ប្រុសសង្ហាសំឡេងរដឺនរូបនេះ មានចំនួនដល់ទៅដប់បទម្នាក់ឯង ចំណែកម្លោះសង្ហាកំសត់ស្នេហ៍
រិន សាវ៉េត វិញមួយបទក៏គ្មានដែរ ព្រោះពេលដែលគេថតសំឡេង លោក រិន សាវ៉េត រវល់ទៅសម្ដែង
នៅអាមេរិក ទើបគ្មានបទកន្ត្រឹមនឹងគេ ។

វត្តមានក្នុងផលិតកម្មថ្មីលោក យក់ ដួងតារា ដែលជាអតីតតារាចម្រៀងរបស់ Spark ហាក់មានកេរ្តិ៍
ឈ្មោះល្បីល្បាញ គួរសមនៅផលិតកម្មចាស់ តែនៅផលិតកម្មថ្មីវិញ មិនទាន់ដឹងនោះទេ រង់ចាំមើល
សិន តែហង្សមាសផ្ដល់បទដល់ទៅដប់បទបែបនេះ មិនធម្មតាទេ ខណ:ដែល នៅ ស៊ីនឿន បានតែ
៣បទប៉ុណ្ណោះ ។

មើលទៅលោកពិតជាខ្លាំងមែន តែគួរឲ្យសោកស្ដាយ លោកមិនបានឡើងច្រៀង ក្នុងការប្រគំតន្ត្រីធំ
ប្រចាំឆ្នាំ Best of the Best របស់ហង្សមាសនោះ ព្រោះលោកជាប់ទៅសម្ដែងនៅក្រៅប្រទេស។ តារា
ចម្រៀងម្នាក់ដែលបានចូលរួមក្នុង ការថតបទកន្រ្ទឹមរបស់ ហង្សមាស ម្សិលមិញ បាននិយាយប្រាប់
LookingTODAYថា បទកន្រ្ទឹមទាំងអស់ជា melody របស់លោក យក់ ដួងតារា ..!។ តែនិពន្ធដោយ
លោក ហ៊ុន ហេង និងតាមពិតបទរបស់ យក់ ដួងតារា គឺមាន១១បទឯណោះ យក១បទទៅដាក់ចូល
ក្នុងវ៉ុលចូលឆ្នាំវិញ ។

និយាយបទកន្ទ្រឹម យក់ដួងតារា អាចមានប្រជាប្រិយភាពខ្លាំង ថ្វីត្បិតតែលោកទើបឈានជើងចូល
ផលិតកម្មថ្មី លោកមិនបានតម្កើងឫកឡូយឆាយនោះទេ ។ គេសង្កេតឃើញថាវត្តមាន យក់ ដួងតារា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលមធ្យមទេ តែបានធ្វើឲ្យប្រជាប្រិយភាពរបស់ រិន សាវ៉េត មានការ
ថយចុះខ្លាំង ព្រោះគេទាំងពីរនាក់ គឺខ្លាំងខាងបទប្រពៃណីដូចគ្នា ហើយមកពីខេត្តដូចគ្នាទៀត៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuok duongdara entertainment khmer star