CamNews

រថយន្ត 

រថយន្ត Range Rover Evoque ឆ្នាំ២០១៤ ប្តូររាង និង បន្ថែមពណ៌ថ្មី ប្លែក​ កាន់តែទាក់ទាញ

រថយន្ត Land Rover គឺជាប្រភេទរថយន្ត ដ៏ទំនើប និង កំពុងតែពេញនិយមបំផុត  សំរាប់យុវវ័យក្នុងព្រះរាជាណាចក្រកម្ពុជា។ រថយន្ត Land Rover គ្រប់ប្រភេទមិនថា ស៊េរីណានោះទេគឺយើងឃើញមាន វត្តមានក្នុងប្រទេសកម្ពុជាមុនគេ។

ថ្មីៗ នេះ ក្រុមហ៊ុនផលិតរថយន្ត Land Rover បានបង្ហាញនូវរថយន្ត Land Rover ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលមានឈ្មោះថា Range Rover Evoque មានរាង តូចជាងប្រភេទរថយន្ត Range Rover ធម្មតា បន្តិច ជាប្រភេទរថយន្តបែប Sport ដ៏ប្រណិត បំពាក់ជាមួយនឹងប្រព័ន្ធ បច្ចេកវិជ្ជាទំនើប។ អ្វីដែលពិសេសនោះ គឺជារូងរាងខាងក្រៅ ពិតជារចនាម៉ូដឡើង កាន់តែមានភាពទាក់ទាញ​ ជាងស៊េរីមុនៗ។ ម្យ៉ាងវិញទៀត រថយន្ត Range Rover Evoque ម៉ូដែលនេះ បានបន្ថែមនូវពណ៌ថ្មី ប្លែក និង ស្រស់ស្អាតបំផុត គឺពណ៌ ប្រផេះ ធ្វើឱ្យប្លែកទាំងអារម្មណ៍ ប្លែកទាំងរូបរាង និង ប្លែកទាំងពណ៌៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Car 2014 Land Rover Range Rover Evoque