ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយល្បិចរប៉ិលរប៉ូច (Prank) របស់ក្រុមមនុស្សមួយក្រុមនោះ
ក៏បានធ្វើអោយសាធារណៈជន ទទួលបាននូវអារម្មណ៍បែបរ៉ូមែនទិច មួយនោះគឺ ការថើប
នៅក្រោមដំណក់ភ្លៀង ។
ជាការពិត វីដេអូមួយខាងក្រោមនេះ ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបាន
បង្ហោះចូលទៅក្នុងគេហទំព័រវីដេអូ ដ៏ពេញនិយម Youtube ពោលគឺ ទទួលបានការចូល
ទស្សនាដល់ទៅជាង ២ សែនដងឯណោះ ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ
វីដេអូ ល្បិចរប៉ិលរប៉ូច (Prank) មួយនេះ គឺជាសកម្មភាព របស់ក្រុមមនុស្សមួយក្រុមដែល
មានលោក Stuart Edge រួមនឹងមិត្តភក្កិប្រុសស្រីមួយចំនួនផ្សេងទៀត រួមផ្សំគំនិតគ្នាធ្វើ
ជាការវាស់ស្ទង់មតិសាធារណៈជន ថាតើ ពួកគេធ្លាប់ថើបបែបរ៉ូមែនទិចនៅក្រោមតំណក់
ទឹកភ្លៀងដែរឬទេ ? ភាគច្រើនពួកគេបានឆ្លើយថា ពិតជាមិនធ្លាប់បានធ្វើនោះទេ រំពេច
នោះ ស្រាប់តែតំណក់ទឹកភ្លៀង ដែលពួកគេបានរៀបចំនោះ ក៏បានបង្អុលធ្លាក់ចុះមក ជា
ចលករញ៉ាំងអោយសាធារណៈជន ទាំងនោះ ធ្វើសកម្មភាពរ៉ូមែនទិចបែបនេះជាមួយនឹង
ក្រុមមនុស្សថតវីដេអូល្បិចរប៉ិលរប៉ូច (Prank) នេះតែម្តង។ ខាងក្រោមជាវីដេអូ តាមដាន
ទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ មង្គល
ប្រភព ៖ spy