CamNews

ព័ត៌មានអន្តរជាតិ 

យ៉ាងហោចមនុស្ស ៧ នាក់ស្លាប់ ៤ នាក់បន្តបាត់ខ្លួន ក្រោយកម្លាំងទឹក តំបន់ទឹកធ្លាក់ វាយប្រហារ បោកបក់ខ្លាំង

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់សម្តីមន្រ្តី ប៉ូលីសផ្លូវការ គូសបញ្ជាក់អោយដឹង កាលពីថ្ងៃ ម្សិលមិញនេះ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ   បាន ចេញផ្សាយ  អោយដឹងថា យ៉ាងហោចណាស់ មនុស្ស ៧ នាក់ បានស្លាប់បាត់បង់ជីវិត ស្រប ពេល ដែល  ៤ នាក់ទៀត   នៅ បន្តបាត់ខ្លួននៅឡើយ ក្រោយពីមានការវាយប្រហារជាខ្លាំង ដោយនាំយកពួកគេទៅ ពីការបោកបក់  ដោយកម្លាំងទឹកហូរ ដ៏ គំហុក នៅឯតំបន់ទឹកធ្លាក់មួយកន្លែង មានទីតាំង  ស្ថិតនៅក្នុងរដ្ឋ  Madhya  Pradesh ភាគកណ្តាល ប្រទេស ឥណ្ឌា ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា   គ្រោះថ្នាក់ លើកនេះ បានកើតឡើង នៅឯ កន្លែងពិចនិកមួយកន្លែង ពោលមានរយៈចម្ងាយប្រមាណ ៥០ គ.ម ពីរដ្ឋ Jabalpur ដោយមានទីតាំង ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh កន្លែងកើតហេតុខាងលើ  កំពស់ នីវូទឹក បានកើនឡើង ភ្លាមៗនិង មួយរំពេចតែម្តង ។ ជាលទ្ធផល សាកសពមនុស្ស ៧ នាក់ ត្រូវបានគេរកឃើញ   និង ស្រង់ចេញពីផ្ទៃ ទឹកខណៈពួកគេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារតែលង់ទឹក ដោយនៅក្នុងនោះក្រុម មនុស្ស ៤ នាក់ផ្សេងៗទៀត នៅបន្តបាត់ខ្លួននៅឡើយ ស្របពេល ដែល  ប្រតិបត្តិការ ស្រាវជ្រាវ ក៏កំ ពុងតែមមាញឹក ។ 

ប្រភពបញ្ជាក់ថា ជនរងគ្រោះទាំងអស់ បាន  ព្យាយាម ដើរឆ្លងកាត់ផ្ទៃទឹក  ដែល មានវត្តមាននៅជិត កន្លែងទឹកធ្លាក់ខងលើ ភ្លាមៗនោះ កម្រិតទឹកក៏បានកើនឡើងយ៉ាងគំហុក  និងហូរដោយមានល្បឿន លឿនផងនោះ ជាហេតុនាំអោយមានការបក់បោក និងនាំយកខ្លួនជនរងគ្រោះទាំងនោះទៅតែម្តង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news World news Breking news Unt news Mumbai India Asia