CamNews

តារា 

Lady Gaga ស៊ីញ៉េ លើសុដន់ ជូនអ្នកគាំទ្រ ទុកជាអនុស្សាវរិយ

កាលពីពេលថ្មីៗនេះ Lady Gaga បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន
បន្ទាប់ពីរូបថតបង្ហាញពីការស៊ីញ៉េមួយរបស់នាង   នៅលើសុដន់របស់អ្នកគាំទ្រស្រីម្នាក់   ត្រូវ
បានបង្ហោះតាមប្រព័ន្ធអ៊ីនធើរណិត។

រូបថតខាងលើ បង្ហាញពីសកម្មភាពរបស់ស្រីស្អាត Lady Gaga ស៊ីញ៉េ លើចុងសុដន់របស់អ្នក
គាំទ្រស្រីម្នាក់ ដើម្បីទុកជាអនុស្សាវរិយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Lady Gaga  បាន
លាត់អាវរបស់អ្នកគាំទ្រម្នាក់នោះ រួចសរសេរអក្សរនៅលើចុងសុដន់របស់នាង។ នារី អ្នកគាំទ្រ
ម្នាក់នេះ ក៏ហាក់ដូចជាមានការពេញចិត្តជាមួយនឹងការស៊ីញ៉េរបស់   Lady Gaga   ដោយនាង
បានធ្វើស្ទីលនៅពេលថតរូបផងដែរ។

គួររំលឹកថា Lady Gaga តែងតែអំពាវនាវទៅកាន់អ្នកគាំទ្ររបស់នាងទាំងអស់ សូមឱ្យមានភាព
ក្លាហាន ប្រឈមមុខនឹងចំណុចមិនល្អនៅលើរាងកាយ ក៏ដូចជាជីវិតរបស់ខ្លួន។   Lady Gaga
ថែមទាំងបានដើរសំដែង ដោយរថយន្ដក្រុងពិសេស  ដែលដំណើរសំដែងនោះ   មានឈ្មោះថា
"Born Brave bus"។ នៅក្នុងការដើរសំដែងនោះដែរ Lady Gaga  ក៏បានអញ្ជើញអ្នកគាំទ្ររបស់
នាង ចូលក្នុងរថយន្ដដើម្បីផ្ដល់យោបល់  ជួយឱ្យពួកគេអាចឆ្លងកាត់ការលំបាក   ទាំងផ្លូវកាយ
និងផ្លូវចិត្តដែលពួកគេកំពុងជួបប្រទះ។



ដោយ ៖ សីហា
ប្រភព ៖ k14

Tags: Lady Gaga​ sign breasts fan