CamNews

តារា 

ស្ត្រីម្នាក់ លួចចូលសំងំ ក្នុងផ្ទះ Justin Bieber ត្រូវប៉ូលិសចាប់ខ្លួន (វីដេអូខាងក្នុង)

ដូចដែលយើង បានដឹងហើយ ថាបន្ទាប់ពី បង្ករឿងនៅ ផ្ទះចាស់ Carlifornia អស់ចិត្តហើយនោះថ្មីៗ នេះតារាចំរៀង វ័យក្មេង Justin Bieber បានផ្តូរផ្ទះ ទៅនៅឯ Georgia, Atlanta ដោយបានជួលផ្ទះ មួយរបស់ ផលិតករ Dallas Austin ដើម្បីរស់នៅ ជាបណ្តោះអាសន្ន ។

He was not the one placed in handcuffs this time: On Wednesday a woman was arrested at Justin Bieber's Atlanta mansion after she was found sleeping in one of his bedrooms

ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើល មួយបានកើតឡើង ដោយគេបានរកឃើញ នារីវ័យក្មេងម្នាក់ សំងំក្នុង ផ្ទះរបស់ Justin Bieber ដែលបានជួលនោះ ក្នុងបន្ទប់មួយ នាវេលាម៉ោង ៥ ល្ងាច កាលពីថ្ងៃ ពុធ ម៉ោងនៅអាមេរិក ។ នាងត្រូវបានគេ ស្គាល់ថាឈ្មោះ Qianying Zhao ដែលរស់នៅតំបន់ Doravile ក្នុងរដ្ឋជាមួយគ្នា ។ តាមការសួរ ចំលើយបាន អោយដឹងថា នាងចូលទៅក្នុងផ្ទះ របស់ Justin Bieber គឺដើម្បីចូលរួម ពិធីខួបកំណើត Justin Bieber ដែលបានធ្វើ កាលពីថ្ងៃមុននោះ ។ នាងក៏បានបន្ថែម ផងដែរថា នាងគឺជាមិត្តភក្តិ របស់ Justin Bieber ។ ទោះជាយ៉ាងណាក្តី ប៉ូលិសសន្និដ្ឋានថា នាងគឺ​ គ្រាន់តែជា Fan ផ្កាប់មុខរបស់ Justin Bieber ប៉ុណ្ណោះ ។

She wanted to see her idol: Alleged trespasser Qianying Zhao pictured outside the superstar's current digs

នាងត្រូវបាន ប៉ូលិសចាប់ខ្លួន នឹងបញ្ជូនទៅ មន្ទីឃុំខ្លួន Fulton County ដើម្បីរង់ចាំការ កាត់ក្តីពីបទ លួចចូលផ្ទះ គេដោយមិនមាន ការអនុញ្ញាតិ ។ ប៉ូលិសសុំមិន ផ្តល់រូបថត របស់នាងឡើយ ដើម្បីការ ពារមុខមាត់ របស់នាង ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star justin bieber fan atlanta