ព័ត៌មានអន្តរជាតិ ៖ រកឃើញពូជសត្វកង្កែបប្រភេទថ្មី ចេះហោះសំកាំងខ្លួន នៅក្នុងប្រទេស
វៀតណាម ពីសំណាក់អ្នកជីវវិទូ ជនជាតិអូស្រា្តលី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មា
នបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា ពូជសត្វកង្កែបប្រភេទថ្មី ចេះហោះសំកាំងខ្លួនមួយនេះ ត្រូវបានរកឃើញ
នៅក្នុងដីព្រៃទំនាបមួយកន្លែង ដែលមានចម្ងាយប្រមាណជាង ៩០ គីឡូម៉ែត្រពីទីក្រុងហូជីមិ
ញ ប្រទេសវៀតណាម។
វាមានសម្បុរពណ៌បៃតងស្រាល ក៏ដូចជាប្រវែង ១០ សង់ទីម៉ែត្រ ស្របពេលដែលវាអាច
លោតផ្លោត ឬក៏ហោះសំកាំងខ្លួន ពីដើមឈើមួយទៅដើមឈើមួយ ដោយប្រើជើងដៃដ៏ស្អិត
និងស្ទាត់ជំនាញរបស់វា (its webbed hands and feet as parachutes) ។
គួររំឭកផងដែរ ពូជសត្វកង្កែបប្រភេទថ្មីមួយនេះ ត្រូវបានរកឃើញដោយ Dr Jodi Rowley ជា
ជីវវិទូ ជនជាតិអូស្រា្តលី មករុករកពូជសត្វប្រភេទថ្មីនៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ២០០៦
មកម្ល៉េះ ។ យ៉ាងណាមិញ ពូជសត្វកង្កែបប្រភេទថ្មីនេះ ត្រូវបានរកអោយឃើញថារស់នៅលើ
ដើមឈើខ្ពស់ ស្របពេលដែលវាចុះមកដី នៅពេលដែលវាបង្កើតកូននៅក្នុងគ្រលុកមានទឹក
ដក់តែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ