ព័ត៌មានកំសាន្ត ៖ អ្នករាល់គ្នាប្រហែលជាបានដឹងរួចមកហើយថា មិត្តប្រុសរបស់នាង Pancake ជាមន្រ្តីជាន់ខ្ពស់មួយរូប ហើយពេលនេះកំពុងតែកើតមានព័ត៌មានក្តៅៗ ដែលកាលពីព្រឹកមិញនេះ សង្សាររបស់តារាស្រីរាងខ្ពស់ស្រលះបាននាំកម្លាំងប៉ូលីសទៅបិទ ហាងលក់គ្រឿងបន្លាស់ម៉ូតូរបស់ស្វាមី នាង Pat napapa ពីបទជួយដូររបស់ខុសច្បាប់ ។
ប្រភពដដែលបានបញ្ជាក់ឲ្យកាន់តែច្បាស់ថា ស្វាមីរបស់នាង Pat napapa ដែលមានមុខរបបជាអ្នកបង្ហោះម៉ូតូបានបើកហាងគ្រឿងបន្លាស់ម៉ូតូធំ ព្រមទាំងមិនបានរកសុីទៅតាមផ្លូវច្បាប់ថែមទៀតផង ដូច្នេះហើយមិត្តប្រុសរបស់នាង Pancake នាំកម្លាំងប៉ូលីសទៅបិទបណ្តោះអាសន្នសិន បន្ទាប់ពីរកឃើញភស្តុតាងខុសច្បាប់មួយចំនួន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar