CamNews

ព័ត៌មានអន្តរជាតិ 

បញ្ជីស្ថាប័នល្បីៗ ច្រើនខ្លាំង Facebook, Twitter, Nasa, White House, Google កោះហៅ "ក្មេងប្រុសនាឡិកា"

ព័ត៌មានអន្តរជាតិ ៖ Ahmed Mohanmed ទំនងជា សិស្សវិទ្យាល័យតែម្នាក់គត់​ ដែលមានឱកាស ទទួលបានការអញ្ជើញ ពីស្ថាប័នល្បីៗ ក៏ដូចជា ពីបុគ្គលល្បីៗលើលោក រួមមានដូចជា លោកប្រ ធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ស្ថាបនិក   ហ្វេសប៊ុក  លោក Mark Zurkerberg និង អ្នកអវកាស Chris Hadfield ។

ស្ថិតនៅក្នុងវ័យទើបតែ ១៤ ឆ្នាំ យុវសិស្ស មួយរូបនេះ ទទួលបាននូវភាព  ល្បីល្បាញជាខ្លាំង នៅ លើសកលលោក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមានកា រយល់ច្រឡំធំ ពាក់ព័ន្ធ នឹងគំនិតច្នៃប្រឌិត ផលិតនាឡិកាច្នៃ ថា ជា គ្រាប់បែកច្នៃ សម្រាប់បំផ្ទុះទៅវិញ ។ គេត្រូវបានចាប់ ឃាត់ខ្លួន បន្ទាប់ពីយក នាឡិកាច្នៃ មួយគ្រឿងនោះ ទៅបង្ហាញ   ដល់  ថ្នាក់រៀន វិទ្យាល័យ នារដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ។ មានករណីផ្ទុះឡើង   នូវ  កំហឹង  ជាខ្លាំង នូវអ្វីដែលបានកើតឡើង ដែលជាការយល់ច្រឡំដល់ធំប្រការនេះ ឈានទៅ  ដល់  យុទ្ធនាការ គាំទ្រ និងលើកទឹកចិត្ត យុវ សិស្សរូបនេះ ពីស្ថាប័ន ក៏ដូចជា បុគ្គលល្បីលើលោក ។

យុវសិស្ស Ahmed គូសបញ្ជាក់ដល់សារព័ត៌មាន អោយដឹងថា ខ្លួននឹងធ្វើដំណើរ ទៅជួបលោក អូ​បាម៉ា នារដ្ឋធានីវ៉ាស៊ិនតោន នៅឯ សេតវិមាន  ប៉ុន្តែ  សេតវិមាន  មិន មែន  ជាកន្លែងតែមួយគត់ ដែល Ahmed ត្រូវបាន  កោះហៅ ឬអញ្ជើញ  អោយធ្វើទស្សនកិច្ចនោះទេ ពោល នៅមានស្ថាប័ន ល្បីៗ ក៏ដូចជា បុគ្គលល្បីៗមួយចំនួន  ផ្សេងទៀត ធ្វើការកោះហៅ និង អញ្ជើញអោយធ្វើទស្សន កិច្ចដូចគ្នាដែរ រួមមានដូចជា   ៖  Facebook,  Twitter, Chris Hadfield (science show), Google, Box CEO Aaron, NASA ជាដើម ៕

- អាន ៖ យុវសិស្ស វ័យ ១៤ ឆ្នាំ ផលិត នាឡិកាច្នៃ ច្រឡំថា គ្រាប់បែក ល្បីខ្លាំង ដល់ Obama កោះហៅ ទៅ សេតវិមាន


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Texas Ahmed Mohamed