ស្ទើរតែមិនគួរអោយជឿ ៖ លោក Nik Wallenda បេក្ខភាព ដើរសួរព្រ័ត្រ ដ៏ហានក្លាម្នាក់ មកពី ទឹកដីសហ រដ្ឋអាមេរិកនោះ លោកទទួលបានជោគជ័យសាជាថ្មី ក្នុងការដើរសួរព្រ័ត្រ ថយក្រោយក្នុងរយៈកំពស់ខ្ពស់ ពីលើ ទី ក្រុង ដ៏ធំ ល្បីទី ៣ នៅសហរដ្ឋអាមេរិក ទីក្រុង Chicago ខណៈមានការចូលរួម ទស្សនា ដោយ មនុស្សមា្នរាប់ពាន់នាក់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។
ស្ថិតនៅក្នុងវ័យ ៣៥ ឆ្នាំ លោក Nik Wallenda ទទួលបាន ជោគជ័យ សាជាថ្មី តាមរយៈការដើរសួរព្រ័ត្រ រយៈកំពស់ខ្ពស់ ចន្លោះអាគារខ្ពស់កប់ ពពកដល់ទៅ ២ លើ ក ដោយពុំបានបំពាក់នូវខ្សែក្រវ៉ាត់ការពារ សុវត្ថិភាពអ្វីទាំងអស់ ពោល លើកទី១ ដើរសួរព្រ័ត្រ ឆ្លងកាត់ចន្លោះ សំណង់អាគារ នៅផ្នែកម្ខាងនៃទន្លេ Chicago និងលើកទី ២ ដើរសួរព្រ័ត្រ ដោយត្រូវបាន គេចងផ្ចិតភ្នែក ដើរ ឆ្លងកាត់ចន្លោះអាគារ Marina City ដោយប្រើថេរវេលាត្រឹមតែ ១ នាទី និង ១៧ វិនាទី តែប៉ុណ្ណោះ ។ គួរបញ្ជាក់ថា មានការផ្សាយផ្ទាល់ ដូចគ្នាដែរ ជាមួយនឹងសកម្មភាព ដើរសួរព្រ័ត្រមួយនេះ ជាមួយនឹងការពន្យាពេលប្រមាណជាង ១០វិនាទី ក្នុងករណីដែលគាត់បានធ្លាក់ចុះ ។
ជាថ្មីម្តងទៀត ស្ថិតនៅក្នុងស្ថានភាព ត្រូវបានគេចងផ្ជិតភ្នែក លោក Wallenda បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មាន ខណៈក្នុងទំព័រប្រវត្តិសាស្រ្ត របស់លោក គាត់ធ្លាប់បានដើរសួរព្រ័ត្រ ជាច្រើន ដងរួចទៅហើយ ក្នុងរយៈកំពស់ខ្ពស់ សឹងតែមិនគួរអោយជឿ រួមមាន ដូចជា ៖ Grand Canyon និង the ទឹកធ្លាក់ Niagara Falls ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី