CamNews

តារា 

យុគ ចិន្តា ជាប់មន្ទិល​សង្ស័យ​ថា មាន​កូនស្រី​អាយុ​ជាង ១០ឆ្នាំ​ម្នាក់

ភ្នំពេញៈ ពិធីការិនី ដ៏មានឥទ្ធិពល ប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា ថ្មីៗនេះ ត្រូវបានមហាជន ចាប់ផ្តើមមានមន្ទិលសង្ស័យថា នាងមានកូនស្រីមា្នក់ អាយុប្រមាណជាង១០ឆ្នាំ តែនាងបានព្យាយាមលាក់បាំង ពីក្រសែភ្នែកមហាជន ព្រោះមិនចង់មានព័ត៌មានចុះផ្សាយ។ តែថ្មីៗនេះ គេសង្កេតឃើញ ពិធីការិនីរូបនេះ បានសម្ញែងភាពល្អូកល្អឺន ប្រៀបដូចជាម្តាយ និងកូន ជាមួយក្មេងស្រីរូបស្អាតម្នាក់។

បើតាមប្រភពពីអ្នកគាំទ្រ និងតាមដានជីវិតឯកជនពិធីការិនី លេចធ្លោឈរជួរមុខ ប្រចាំស្ថានីយទូរទស្សន៍ CTN បានបង្ហាញពីមន្ទិលសង្ស័យ របស់ពួកគេថា ពិធីការិនីរូបស្អាតដែលជាខ្លាញី ប្រចាំស្ថានីយទូរទស្សន៍ខាងលើ បានបង្ហាញកាយវិការឱបរឹត ស្និទ្ធស្នាល ជាមួយក្មេងស្រីម្នាក់ ដែលមានមុខមាត់ស្អាតបាត អាយុជាង១០ឆ្នាំ មានឈ្មោះថា Aorm ដែលឈ្មោះនេះ គឺជាឈ្មោះហាងកាត់សំលៀកបំពាក់ របស់អ្នកនាងដែលមានឈ្មោះថា "អមកាត់ដេរ"។

ប្រភពខាងលើ បានប្រាប់ឲ្យដឹងទៀតថា ក្មេងស្រីម្នាក់នោះ ជារឿយៗ តែងតែនៅក្បែរនាង ប្រៀបដូចជា កូននិងម្តាយដែលការសម្ញែងវត្តមាន របស់ក្មេងស្រីម្នាក់នេះ បានធ្វើឲ្យមហាជន មានចម្ងល់ខ្លាំងថា តើតារាស្រីរូបនេះ មានកូនតាំង ពីពេលណា ហើយបុរសរូបណា ជាឪពុករបស់កូននាង បើកន្លងមកមិនធ្លាប់មានព័ត៌មានណា លាតត្រដាងរឿងនេះឡើយ។

ប្រភពដដែល បានប្រាប់ទៀតថា កាលពីពេលថ្មីៗកន្លងទៅ នៅក្នុងពិធីមង្គលការ ប្អូនប្រុសបង្កើត របស់តារាស្រី អ្នកនាង យុគ ចិន្តា គេឃើញក្មេងស្រីម្នាក់នេះ មានភាពលេចធ្លោ ឃើញវត្តមាន តារាៗ ដែលចូលរួមហាក់យកចិត្តទុកដាក់ ស្រលាញ់ក្មេងស្រីម្នាក់នេះខ្លាំង ដែលមើលទៅនាងដូចជា កូនស្រីបង្កើត របស់តារារូបនេះ ប្រាកដមែន ពោលទាំងទម្រង់មុខ ពណ៌សម្បុរ ហើយជាពិសេស គឺឈ្មោះរបស់នាងតែម្តង ដោយពិធីការិនីរូបនេះ បានយកទៅដាក់ជាឈ្មោះហាងរបស់ខ្លួនទៀតផង។

ទាក់ទងនឹងព័ត៌មាន ដែលលេចឮ ជាប់ជាមន្ទិលសង្ស័យ ថាពិធីការិនី អ្នកនាង យុគ ចិន្តា មានកូនស្រីម្នាក់ ដែលមានអាយុជាង១០ឆ្នាំនេះ ដែលគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅនាងបានទេ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh