ជារៀងរាល់ឆ្នាំ លទ្ធផលនៃ កម្មវិធី ប្រគល់ពានរង្វាន់ បាល់មាស Ballon D'or តែងតែ ត្រូវបានគេ ដឹង ពីលទ្ធផល មុនជានិច្ច ។ ហើយលទ្ធផល និងពាក្យ ចចាមអារ៉ាម ទាំងនោះ តែងតែ ជាការពិត ។
ឆ្នាំនេះ ទាំងសារព័ត៌មាន ទាំងពាក្យ ចចាមអារ៉ាម បាននិយាយថា ម្ចាស់ពានរង្វាន់ បាល់មាសឆ្នាំនេះ នឹងធ្លាក់ ទៅលើ Cristiano Ronaldo ជាមិនខានឡើយ ដែលជា រៀងរាល់ឆ្នាំ គឺគេតែងតែ និយាយថា Messi ជាម្ចាស់ ពានរង្វាន់ នេះ ។ ថ្មីៗនេះ យើងក៏បាន ទទួលព័ត៌មានថា Messi បានប្រកាសថា នឹង មិនចូលរួម កម្មវិធី ប្រគល់ពានរង្វាន់ បាល់មាសឡើយ ។ ទស្សនិកជន ជាច្រើន បាននិយាយថា មើល ទៅប្រហែលជា Messi ដឹងខ្លួនថា ពានមួយនេះ នឹងធ្លាក់ទៅលើ Ronaldo ដូចនេះហើយ ទើប ខ្លួនមិន ចង់ចូលរួម ។
ប្រសិនបើ Messi ពិតជាអវត្តមាន មិនទៅចូលរួម កម្មវិធីប្រគល់ ពានរង្វាន់ មែននោះ Messi អាចនឹង ធ្លាក់ បាត់បង់ ប្រជាប្រិយភាព ដោយសារតែ រឿងនេះ ។ យ៉ាងណាមិញ យើងនៅ មិនទាន់ដឹង រឿង នេះច្បាស់ នៅឡើយទេ ដូចនេះ យើងរង់ចាំ តាមដាន មើលទាំង អស់គ្នាទៅមើល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14