CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួនស្រីស្អាតម្នាក់ ក៏ព្រោះបើកឡាន ទាំងអាក្រាត ក្នុងស្ថានភាព ស្រវឹង

ព័ត៌មានអន្តរជាតិ ៖ ​ ស្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក៏ព្រោះតែត្រូវបានរកអោយឃើញថា​
បានបើកឡានទាំងអាក្រាតកាយ និងស្ថិតនៅក្នុងស្ថានភាពស្រវឹង នេះបើយោងតាមសេចក្តី
រាយការណ៍ព័ត៌មានពីកងល្បាតផ្លូវហាយវ៉េ នារដ្ឋ California សហរដ្ឋអាមេរិក ។

គួរបញ្ជាក់ផងដែរថា  ជនជាប់ចោទរូបនោះ មានឈ្មោះថា Hesperia វ័យ ២២ ឆ្នាំ ព្រមទាំង
លោក Alberto Giovanni  Bravo ត្រូវបានរកអោយឃើ់ញថា បានចតឡានម៉ាក 2008 Hon-
da Civic នាឯភាគខាងកើតផ្លូវ Phelan និងខាងលិចផ្លូវ Baldy Mesa Road ។

លើសពីនេះទៅទៀត ​​  ប្រភពដដែលបានបន្ថែមថា ​ករណីខាងលើនេះ ក៏ត្រូវបានរកអោយ
ឃើញនូវហេតុការណ៍មួយផ្សេងទៀតផងដែរ  ពោលគឺ គូស្នេហ៍មួយគូរខាងលើនេះ ក៏មាន
ជាជម្លោះទាស់ទែងគ្នារហូតដល់បានបង្កជារបួសស្នាមនិងចាប់ទៅបញ្ជូនទៅកាន់មន្ទីរពេទ្យ
ផងដែរ តែទោះជាយ៉ាងណាមកទល់នឹងពេលនេះ  ការតាមដានស៊ើបអង្កេតនៅតែបន្តមាន
នៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖​ Happening


Tags: international news strange entertainment