ប្លែកៗ៖ ជាធម្មតា មនុស្សម្នាក់ៗនាសម័យដើម តែងតែមានចាក់សាក់នៅជាប់នឹងខ្លួន គ្រប់
ៗគ្នា។ ការចាក់សាក់នោះ ភាគច្រើន គឺផ្ដោតទៅលើមន្ដគាថា ដែលលោកគ្រូ ចេះមន្ដអា
គមសិស៍្ស ជាអ្នកចាក់អោយ គឺក្នុងគោលបំណងទប់ទល់ និងការការពារខ្លួន ទៅនឹងសត្រូវ
ឬសត្វកំណាចទាំងឡាយ នៅពេលដែល គេដើរក្នុងព្រៃជ្រៅ។
ប៉ុន្ដែ ពេលបច្ចុប្បន្ននេះ គេឃើញមនុស្សជាច្រើន មិនថាអឺរ៉ុប អាស៊ី ឬអាមេរិកឡើយ ជាពិ
សេស គឺយុវវ័យតែម្ដង ពោលគឺទាំងប្រុសស្រី គេបាននាំគ្នាចាក់សាក់ផងដែរ។ បើយើង
ក្រឡេកមើល ការចាក់សាក់របស់ពួកគេ ពេលបច្ចុប្បន្ននេះ គឺហាក់បីដូចជា ការចាក់សាក់
នោះ គ្រាន់តែសម្រាប់បង្ហាញ ឬបង្អួតគ្នាប៉ុណ្ណោះ (បញ្ចេញសាច់ដុំ)។ អ្នកខ្លះ គេចាក់សាក់
រូបសត្វកំណាច អ្នកខ្លះទៀតគេចាក់សាក់រូបគេផ្ទាល់ ឯអ្នកខ្លះទៀត គេបានចាក់អ្នកដែល
គេស្រឡាញ់ចូលចិត្ដ។ ជាក់ស្ដែងក្នុងរូបសាក់ ខាងក្រោមនេះ គឺគេបានយករូបលោក Psy
ដែលជាតារា Rape របស់កូរ៉េ ដែលទើបតែល្បីឈ្មោះ ទៅចាក់សាក់ជានិម្មិតរូបនៃការស្រឡា
ញ់របស់គេទៅវិញ។ សូមមើលទាំងអស់គ្នា៕
សាក់រូបលោក Psy
ដោយ៖ វត្ដី
ប្រភព៖ oddee