CamNews

ព័ត៌មានអន្តរជាតិ 

ចិន ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ២ លើកសម្លាប់ មនុស្ស ៤៧ នាក់

បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានចិន​ នា
ពេលថ្មីៗនេះ  បានអោយដឹងថា   មានឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏រន្ទត់ពីរលើក   បានកើត
ឡើង
ក្នុងថ្ងៃតែមួយ ក្នុងប្រទេសចិន បានសម្លាប់មនុស្ស ៤៧ នាក់។

បើយោងតាមសម្តីប៉ូលីស​មូលដ្ឋាន បានអះ​អាង​​​ កាលពី​ថ្ងៃទី ២៦ សីហា ថា ​ឧបទ្ទេវហេតុ​គ្រោះថ្នាក់
​ចរា​ចរណ៍​​មួយ​​ដែល​កើត​មានក្នុង​ខេត្ត​​ សាន់ស៊ី ភាគនិរតី​  ប្រទេសចិន​ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ ៣៦
​នាក់ហើយ ។  គ្រោះ​ថ្នាក់​នេះ​កើត​មាន​ កាលពីថ្ងៃទី ​២៦ សីហា នា​វេលាម៉ោង​​ ២ ​រំលង​អធ្រាត្រ​​ នៅ​
យ៉ាន អាន ខេត្ត​សាន់​ស៊ី ពេល​រថយន្ត​បឺស​ ១ គ្រឿង ​បានបុក​ជាមួយ​រថយន្ត​កាំមីញ៉ុង​​  ស៊ីឡែន​មួយ
​គ្រឿង ​ដែលដឹក​មេតាណុល​ ដោយ​​ពេល​បុកគ្នា ​​បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះ​ឆេះ ។ ​

ក្នុង​ចំណោម​​​​អ្នក  ដំណើរ​ ៣៩ ​នាក់ ជិះក្នុង​រថយន្តបឺស​​ មាន​មនុស្ស​តែ​ ៣​ តែនាក់​ប៉ុណ្ណោះ ​ អាច​នៅ
រស់​រាន​មានជីវិត​ តែត្រូវ​​របួសធ្ងន់​  ។ លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដដែលបាន
បញ្ជាក់បង្ហាញ អោយដឹងផងដែរថា  ក៏មានឧបទ្ទេវហេតុមួយផ្សេងទៀត   បានកើតឡើង នៅក្នុងថ្ងៃ
នោះដែរ ពោលគឺបានកើតឡើងនាវេលាថ្ងៃត្រង់ ក្នុងខេត្តស៊ីឈួន  ដែលបានបណ្តាលអោយមនុស្ស
ស្លាប់ដល់ទៅ ១១ នាក់។

គួររំឮកផងដែរថា គ្រាន់តែនៅក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់
មនុស្សដល់ទៅ ៤៧ នាក់ ដូច្នេះ ឆ្លៀតនៅក្នុងឧកាសនេះ ទំព័រសារព័ត៌មាន Camnews ​ ​ក៏សូមចូល
រួមចំណែក  ចែករំលែកសារមួយនេះ ក៏ដូចជាធ្វើការដាស់តឿន​  រាល់អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រ
ភេទ  នៅតាមផ្លូវសាធារណៈ គួរណាគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ក៏ដូចជាមានការអធ្យា
ស្រ័យអោយគ្នាក្នុងពេលបើកបរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពអ្នកដទៃ៕

ដោយ ៖ មង្គល
ប្រភព ៖ chinadaily


Tags: international news strange entertainment